អាស៊ាន ២០២០៖ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០
(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធបានចូលដល់ថ្ងៃធ្វើការទី ២ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន ដែលប្រារព្ធឡើងនាថ្ងៃទី ៩ ខែកញ្ញា (រូបថត៖ TTXVN) |
តាមនោះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចូលរួមពិភាក្សា នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក; កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - កាណាដា; កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អូស្ត្រាលី; កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់; កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR); កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាព។
ក្នុងចំណោមកិច្ចប្រជុំទាំងអស់នេះ គឺកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) មានភារកិច្ចសំខាន់គឺ ឯកភាពលើផែនការការងាររបស់ AICHR ដំណាក់កាល ២០២១-២០២៥ និងកម្មវិធីសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ ២០២១ ។
កិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ត្រូវបានរៀបចំដោយបន្តជោគជ័យពីសម័យប្រជុំពិសេសនៃកិច្ចប្រជុំកំពូលលើកទី ៣៦ ស្តីពីស្ត្រី។ នេះជារាល់ការខិតខំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី និងសន្តិភាពនិងសន្តិសុខក្នុងអាស៊ានជាមួយដៃគូនានា៕