អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ានបូក ៣ ទាក់ទាញចំណាប់អារម្មណ៍របស់សារព័ត៌មានអន្តរជាតិ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបញ្ជាក់ថា វៀតណាម, ប្រទេសកំពុងទទួលបានជោគជ័យក្នុងការគ្រប់គ្រងល្អការរីករាលដាលនៃជំងឺ COVID-19 នោះ ធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹង COVID-19។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) |
ដោយដកស្រង់សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាននោះ AFP បានលើកឡើង ថា៖ វៀតណាមនឹងឆ្លៀតយកនូវអត្ថប្រយោជន៍ពីកិច្ចប្រជុំនេះ សម្រាប់ដាក់ជូនសំណើរ បង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាត ត្បាត និងបង្កើតឃ្លាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តបន្ទាន់ ក៏ដូចជាចែក រំលែកប្រភពធនធានផងដែរ។
ទន្ទឹមជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដោយលើកឡើងថា “ក្នុងអំឡុងពេលដ៏អាប់អួរនិងលំបាកនេះ ដែលបានបំភ្លឺឡើងនូវស្មារតីសាមគ្គីភាពរបស់សហគមន៍អាស៊ាន អំពីការស្រឡាញ់រាប់អាន ការជួយគ្នាទៅវិញទៅមក ក៏ដូចជា ការរួមគ្នាជំនះពុះពាររាល់ការលំបាក”។
លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មាននិងកាសែតធំៗ នៅជុំវិញពិភពលោកក៏បានផ្តោតការផ្សព្វ ផ្សាយអំពីកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe រួមទាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in ផង។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ មេដឹកនាំអាស៊ាននិងដៃគូសន្ទនាបាននាំទស្សនៈរៀងៗខ្លួនឲ្យកាន់តែខិតជិតគ្នា បើកចេញផែនការសកម្មភាពដែលមានប្រសិទ្ធភាពជាងមុន ដើម្បីគ្រប់គ្រងការរីករាលដាលនៃ COVID-19។ បណ្តាប្រទេសក្នុងតំបន់បានបង្ហាញពីស្មារតីសប្បុរសធម៌ អ្នកជិតខាងល្អ តាមរយៈការជួយគ្នាទៅវិញទៅមកនូវឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ក្នុងនោះមានម៉ាសនិងខោអាវការពារផង។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានលើកឡើងថាថ្នាក់ដឹកនាំទាំងអស់ នឹងឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវ៉ាក់សាំងក៏ដូចជាការព្យាបាល COVID-19 ក៏ដូចជា បង្កើតគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ទៅលើអាជីវកម្មនិងគ្រួសារនានា៕