អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសចូលរួម EAS  និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។ 
អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីរដ្ឋធានីហាណូយ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងប្រធានធនាគារពិភព លោក លោក David Malpass ត្រូវបានអញ្ជើញបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ ១៩ និងជំរុញការស្តារឡើងវិញសេដ្ឋកិច្ចពិភពលោកប្រកបដោយ ចីរភាព។

នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។ ដោយយកអាស៊ានជាមជ្ឈភាព យកការសន្ទនានិងកិច្ចសហប្រតិបត្តិការជាបាវចនា បន្ទាប់ពី រយៈពេល ១៥ ឆ្នាំនៃការបង្កលត  EAS គឺជាវេទិកាយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់ ដែលជាកន្លែងសម្រាប់មេដឹកនាំផ្លាស់ប្តូរមតិលើបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលទៅលើសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមានប្រជាជនចំនួន ៤,៦ ពាន់ លាននាក់ និងផលិតផលក្នុងស្រុកសរុបជាង ៥១,៦ ពាន់ពាន់លានដុល្លារអាមេរិកនោះ EAS បានបង្កើតក្របខ័ណ្ឌសមស្របមួយសម្រាប់បណ្តាប្រទេសដើម្បីចែករំលែកផលប្រយោជន៍និងមានការសន្ទនាគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះទៅទៀត EAS ក៏បានចូលរួមចំណែកក្នុងការបង្កើតនូវវិធីសាស្រ្តរួមមួយចំពោះបញ្ហាដែលកំពុងលេចចេញឡើង ដូចជាការគោរពច្បាប់ ការសន្ទនាដោយស្មោះត្រង់ កិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង ដើម្បីសន្តិភាពនិងស្ថេរភាពរយៈពេលវែងនិងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់នេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសពិភព លោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់ខ្លួនជាវេទិកាឈានមុខគេក្នុងការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្តរវាងប្រទេសនានា ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោះស្រាយការលំបាក បង្វែរការប្រឈមមុខដាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការ តាមនោះ ចូលរួមចំណែកក្នុងការកំណត់រចនាសម្ព័ន្ធពហុភាគីអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមក្នុងតំបន់និងទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ