អាស៊ាន ២០២០៖ កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញស្តីពីការកសាងអត្តសញ្ញាណអាស៊ាន

(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំពិគ្រោះយោបល់តាម អនឡាញនៃអន្តរក្រសួងនិងអន្តរសសរស្តម្ភស្តីពីការអភិវឌ្ឍនៃ “របាយការណ៍សង្ខេបអំពីអត្តសញ្ញាណអាស៊ាន” ។
អាស៊ាន ២០២០៖ កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញស្តីពីការកសាងអត្តសញ្ញាណអាស៊ាន - ảnh 1 អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi (រូបថត៖ TTXVN)

ថ្លែងនៅទីនេះអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់ថាដើម្បីមានការទាក់ទាញកាន់តែទូលំទូលាយ អាស៊ានមិនត្រឹមតែលើកកំពស់ការយល់ដឹងអំពីការរៀបចំប៉ុណ្ណោះទេ ថែមទាំងត្រូវការលើកកម្ពស់ការផ្សារភ្ជាប់ប្រជាជនចំនួន ៦៦០ លាននាក់ក្នុងតំបន់ទៀតផង។

ទន្ទឹមនឹងនេះអគ្គលេខាធិការរងអាស៊ានលោក  Kung Phoak បានអំពាវនាវឲ្យផ្នែកនានានៃលេខាធិការដ្ឋាន បន្តមានភាពម្ចាស់ការក្នុងការរួមបញ្ចូលអត្តសញ្ញាណអាស៊ានផងដែរ។ យោងតាមលោកបានឲ្យដឹងថា នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយអាស៊ាននឹងមានការពិភាក្សានិងការប្តេជ្ញាបន្ថែមទៀតជាមួយផ្នែកនានានៃលេខាធិការដ្ឋាន ដើម្បីកសាងនិងលើកកម្ពស់អត្តសញ្ញាណអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ