អាស៊ាន ២០២០៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានក្នុងបរិបទដែលជំងឺរាតត្បាតសកល Covid-19 បានផ្ទុះឡើង

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនកាលពីថ្ងៃទី ២៦ ខែមិថុនា បានចុះផ្សាយថា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងដៃគូនានា បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្នុងទម្រង់ប្រព័ន្ធវីដេអូ។
អាស៊ាន ២០២០៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានក្នុងបរិបទដែលជំងឺរាតត្បាតសកល Covid-19 បានផ្ទុះឡើង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 (ប្រភព៖ VGP )

យោងតាមទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិក កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីចំណងសាមគ្គីភាពនៃបណ្តាប្រទេសជាសមាជិក និងពិភាក្សាអំពីការបង្កើតមូលនិធិសង្គ្រោះបន្ទាន់ក្នុងតំបន់ ដើម្បីឆ្លើយតបនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែល បង្កឡើងដោយសារ ជំងឺរាតត្បាសកល COVID-19។ យោងតាម AP នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាជំងឺCovid-19 គឺជាការសាកល្បងមួយសម្រាប់អាស៊ាន។ ជំងឺរាតត្បាតកំពុងផ្ទុះឡើងនូវបញ្ហាប្រឈមនានាខាងនយោបាយ សេដ្ឋកិច្ចនិងសង្គម ដែលកំពុងបង្កើនការខ្វែងគំនិតគ្នាច្រើនឡើងៗរវាងបណ្តាប្រទេសមហាអំណាចផងដែរ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង បានដកស្រង់ការថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដោយលើកឡើងថា ជំងឺរាតត្បាត Covid-19 ទើបតែផ្ទុះឡើងនិងឆ្លងរីករាលដាលយ៉ាងធំទូលាយចាប់តាំងពីដើមឆ្នាំ ២០២០ បានបំផ្លិតបំផ្លាញសមិទ្ធិផលរបស់មនុស្សលោកដែលសម្រេចបានអស់ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ព្រមទាំងធ្វើឲ្យមនុស្សបាត់បង់ជីវិតនិងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សរាប់លាននាក់ផងដែរ។ហេតុដូច្នេះ អាស៊ាននឹងបង្កើតមូលនិធិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសជាសមាជិក អាចទិញបានសម្ភារៈបរិក្ខាពេទ្យនិងឧបករណ៍ការពារវេជ្ជសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ