អាស៊ាន ២០២០៖ រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់នៅប្រទេសចិន
(VOVWORLD) - យោងតាមសំណើរបស់វៀតណាមនិងជាប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់នៅប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់បានសម្តែងនូវយោគយល់និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិងប្រជាជនចិនចំពោះការបាត់បង់ដ៏ធំធេង ទាំងអាយុជីវិត ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីទឹកជំនន់ ក៏ដូចជាប្រជាជនរាប់លាននាក់ត្រូវបានជម្លៀសផងដែរ។ ចែករំលែកចំពោះការលំបាកទាំងនេះ អាស៊ានបានបង្ហាញជំនឿថា ប្រទេសចិននឹងជំនះពុះពាររាល់ឧបសគ្គនិងជំនះពុះពារនូវការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិយ៉ាងឆាប់ៗ។ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏បានបញ្ជាក់ពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថម្ភចិននាគ្រាដ៏លំបាកនេះ៕