អាស៊ាន ២០២០៖ រៀបចំផែនការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរីករាលដាលនៃកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែសីហា កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh
អាស៊ាន ២០២០៖ រៀបចំផែនការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរីករាលដាលនៃកូវីដ ១៩ - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ qdnd.vn)

កិច្ចប្រជុំនេះមានការចួលរួមពី រដ្ឋ មន្រ្តីសេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននិងបានចាត់ទុកថា ការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលនិងសហគមន៍ ធុរកិច្ចគឺចាំបាច់ណាស់ មិនត្រឹមតែក្នុងការឆ្លើយតប នឹងជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន ក៏ដូចជារវាងអាស៊ាននិងបណ្តាប្រទេសដៃគូទៀតផង។  ក្រុមមន្រ្តីទាំងអស់បានស្នើដល់ សហគមន៍ធុរកិច្ចអាស៊ាន រួមសហការឲ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅដែលបានដាក់ចេញ នៅក្នុងផែនការសកម្មភាពទីក្រុងហាណូយនិងផែនការសកម្មភាពរវាងអាស៊ាននិងដៃគូក្រៅប្លុកដូចជា៖ ប្រទេសអាស៊ាន+3 ដើម្បីរាំងស្កាត់និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចក្នុងតំបន់បណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ រួមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដែលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ