អាស៊ាន ២០២០៖ វៀតណាមគឺជាសមាជិកដែលមានការទទួលខុសត្រូវ និងស្វាហាប់
(VOVWORLD) - វៀតណាមគឺជាសមាជិក ដែលមានការទទួលខុសត្រូវ និងស្វាហាប់របស់អាស៊ាន ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលវៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការមក។
លោកនាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពីការឆ្លើយតបនឹងជម្ងឺឆ្លង COVID-19 (រូបថត៖ VNA) |
លោកបណ្ឌិត Munir Majid ជាប្រធានធនាគារ Muamalat ម៉ាឡេស៊ី និងជាប្រធានក្លឹបសហគ្រិនអាស៊ាន ម៉ាឡេស៊ី (ASEAN-BAC Malaysia) ថែមទាំងជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវ អាស៊ាន CIMB បានអះអាងថា វៀតណាមគឺជាសមាជិក ដែលមានការទទួលខុសត្រូវ និងស្វាហាប់របស់អាស៊ាន ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលវៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការមក។ យោងតាមលោក Munir Majid បានឲ្យដឹងថា ប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២០ “ភាពស្អិតរមួត និងការឆ្លើយតប” គឺសមស្របជាមួយស្ថានភាព ជាពិសេសគឺក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ ១៩ ។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានដឹកនាំអាស៊ានប្រកបដោយមានការទទួលខុសត្រូវ ដើម្បីជំនះពុះពារលើរាល់ការលំបាកនាបច្ចុប្បន្ន ហើយរាល់សមិទ្ធិផលរបស់វៀតណាមបានសរឲ្យឃើញថា វៀតណាមបានគោរពសមាជិកភាពរបស់អាស៊ានផងដែរ៕