អាស៊ាន+3 EAS និង ARF ៖ក្តៅគគុកដោយបបញ្ហាតំបន់និងអន្តរជាតិ
(VOVWORLD) -នាថ្ងៃទី៧សីហា បន្តរបៀបវារៈក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរ ទេសអាស៊ានលើកទី៥០និងបណ្តាសន្និសីទទាក់ទិននោះ បានប្រព្រឹត្តទៅសន្និសីទ រដ្ឋមន្ត្រីការបរទេស អាស៊ាន+3 លើកទី១៨ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសចូលរួមជាន់ខ្ពស់អាស៊ីបូព៌ា(EAS)លើកទី៧និងវេទិកាតំបន់អាស៊ាន (ARF) លើកទី២៤។
អាស៊ាន+3 EAS និង ARF ៖ក្តៅគគុកដោយបបញ្ហាតំបន់និងអន្តរជាតិ
|
សន្និសីទទាំងអស់នេះគឺសំដៅពិនិត្យឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីនានា នាពេលកន្លងទៅ ទិសដៅសហប្រតិបត្តិការ នាពេលខាងមុខ ព្រមទាំងត្រៀមរៀបចំឲ្យសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ានជាមួយ ដៃគូនាខែវិច្ឆិកាខាងមុខ។
នៅខាងក្រៅបណ្តាបញ្ហាតំបន់និងអន្តរជាតិ នៅក្នុងបណ្តាសន្និសីទ អាស៊ាន+3 EAS និង ARF រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ ដូចគ្នា ជះឥទ្ធិពលផ្ទាល់ទៅលើការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុង នោះមានបញ្ហាសមុទ្រខាងកើត បញ្ហាឧបទ្វីបកូរ៉េនិងរាល់ការសាកល្បងសន្តិសុខថ្មី។ រដ្ឋមន្ត្រីទាំងអស់បានអបអរសាទរចំពោះការដែលអាស៊ាននិងចិនឯកភាពអនុម័តលើ ក្របខ័ណ្ឌក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ធ្វើជាមូលដ្ឋាន ជម្រុញកិច្ចចរចារដើម្បីកសាង COC មួយប្រកបដោយប្រសិទ្ធភាពជាក់ស្តែង។
អញ្ជើញថ្លែងមតិនៅបណ្តាសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យ អាស៊ាន+3 ផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការនិងលើកកំពស់សមត្ថភាពនិងការតភ្ជាប់តំបន់។ ក្នុងសន្និសីទ EAS លោក Pham Binh Minh បានស្នើឲ្យអាស៊ានបន្តពង្រីកនូវតួនាទីជាមជ្ឈមណ្ឌល ។ ហើយក្នុងកិច្ចប្រជុំ ARF ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យពង្រឹងនិងពង្រីករាល់វិធាន ការជួបសន្ទនា កសាងទំនុកទុកចិត្ត កសាងមនសិការរួមនិងសមត្ថភាពអនុវត្តវិស័យ ការទូតបង្ការផងដែរ៕