អាស៊ាន-EAS អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាអំពីការជំរុញសមាហរណកម្មសេដ្ឋកិច្ច
|
អាស៊ាន-EAS អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាអំពីការជំរុញសមាហរណកម្មសេដ្ឋកិច្ចដ៏ស៊ីជម្រ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ សីហា រដ្ឋមន្ត្រីសេដ្ឋកិច្ចគ្រប់រូបចំណុះសមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងបណ្ដាប្រទេសនៃសន្និសីទកំពូលអាស៊ីបូព៌ារ
(EAS) បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាអំពីការជំរុញសមាហរណកម្មសេដ្ឋកិច្ចដ៏ ស៊ីជម្រៅនៅតំបន់អាស៊ីបូព៌ារនិងអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការរួមដែលត្រូវ
បាននាំចេញបន្ទាប់ពីសន្និសីរដ្ឋមន្ត្រីសេដ្ឋកិច្ច EAS លើកទី ២ បានបញ្ចប់នៅរដ្ឋធានី
Nay Pyi Taw របស់មីយ៉ាន់ម៉ា រដ្ឋមន្ត្រីគ្រប់រូបបានសន្យាបន្តសហប្រតិបត្តិការយ៉ាងជិត ស្និតជាមួយយន្តការ EAS មិនត្រឹមតែសំដៅទទួលបានគោលដៅសមាហរណកម្ម នៃប្រទេសនិមួយៗក្នុងតំបន់ ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកក្នុងភាពសម្បូរុងរឿងក្នុង តំបន់និងលើពិភពលោកទៀតផង។ សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ច EAS ត្រូវបានរៀបចំក្នុង ក្របខ័ណ្ឌបណ្ដាសន្និសីទដែលទាក់ទិនដល់សន្និសីទសេដ្ឋកិច្ចអាស៊ាន (AEM) លើក
ទី ៤៦ ដែលប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ សីហា៕