អាស៊ានក្រោយរយៈពេល៥០ឆ្នាំ៖ក្រឡែកមើលឡើងវិញនិងបោះជំហានទៅមុខ
(VOVWORLD) - សិក្ខាសាលាក្រោមប្រធានបទ “អាស៊ានជាមួយកំណាត់ផ្លូវ៥០ឆ្នាំនិង វៀតណាម” ត្រូវបានក្រសួងការបរទេសវៀតណាមរៀបចំឡើងនារសៀលថ្ងៃ ទី៣០ ខែវិច្ឆិកានៅរដ្ឋធានីហាណូយ។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្ត មានរបស់អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung អតីតឧបនាយករដ្ឋមន្រ្តីលោក Vu Khoan អនុប្រធានគណៈ កម្មាធិការជាតិវៀតណាមអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនៅតំបន់ប៉ាស៊ីហ្វិក ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga រួមជាមួយអ្នកជំនាញសេដ្ឋកិច្ច អ្នកស្រាវជ្រាវជាច្រើនមកពីប្រទេសអាស៊ាន អាស៊ីបូព៌ានានា ប្រទេសអូស្ត្រលី និងវៀតណាមផងដែរ។
អញ្ជើញថ្លែងនៅសិក្ខាសាលា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមបានលើកឡើងយ៉ាង ច្បាស់ថា ក្រោយរយៈពេល៥០ឆ្នាំកន្លងទៅ អាស៊ានទទួលបានសមិទ្ធផលជា ច្រើនដែលមិនអាចបដិសេធបានឡើយ។ អាស៊ានបានប្រែក្លាយតំបន់អាស៊ី អាគ្នេយ៍ពីតំបន់នៃសង្គ្រាមនិងជម្លោះទៅជាតំបន់នៃសុខសន្តិភាពនិងស្ថិរភាព។ តំបន់អាស៊ីអាគ្នេយ៍កំពុងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពជាងពេលណាៗទាំងអស់ ដែលក្នុងនោះអាស៊ានកំពុងដើរតួនាទីសំខាន់ក្នុងតំបន់។ នេះជាតម្លៃដ៏ធំធេង និងសំខាន់បំផុតរបស់អាស៊ាន។ ស្ដីពីកំណាត់ផ្លូវ៥០ឆ្នាំជាបន្តរបស់អាស៊ាន អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា៖
“កំណាត់ផ្លូវ៥០ឆ្នាំខាងមុខរបស់អាស៊ាននឹងមិនអាចជាផ្លូវរាបស្មើឡើយ។ សហគមន៍ អាស៊ានទើបនឹងបានបង្កើតឡើងបាន៣ឆ្នាំតែប៉ុណ្ណោះ។ តើអាស៊ានអាចរក្សា បាននូវចំណងសាមគ្គីភាពផងព្រមទាំងអាចឆ្លើយតបទៅនឹងផលប្រយោជន៍នៃប្រទេសនានាក្នុងតំបន់ទៀតផងបានទេ? ខ្ញុំសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះនឹងនាំមក នូវទស្សនៈជាទូទៅអំពីកំណាត់ផ្លូវអភិវឌ្ឍរបស់អាស៊ានក្រោយរយៈពេល៥០ឆ្នាំ កន្លងទៅ ដើម្បីពីនោះកំណត់ទិសដៅអភិវឌ្ឍសម្រាប់ដំណាក់កាលខាងមុខ”៕