អាស៊ានខិតខំប្រឹងប្រែងនាំចេញគោលជំហរស្តីពីយុទ្ធនាការមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក
(VOVWORLD) - នាថ្ងៃទី១ ខែសីហា មន្ត្រីមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែងដើម្បីនាំចេញគោលជំហររួមស្តីពីក្របខ័ណ្ឌនៃភូមិសាស្ត្រនយោបាយ ចំពោះមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
អាស៊ានខិតខំប្រឹងប្រែងនាំចេញគោលជំហរស្តីពីយុទ្ធនាការមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក |
ពិតណាស់ថាគោលជំហរនេះបានផ្អែកលើឯកសារមួយចំនួនដោយប្រទេស ឥណ្ឌូនេស៊ីផ្សព្វផ្សាយជាមួយប្រទេសទាំង៩ ក្នុងអាស៊ាន ដែលគ្រោងនឹងអនុម័ត ខណៈដែលរដ្ឋមន្ត្រីបណ្តាប្រទេសជាសមាជិកអាស៊ានជួបជុំគ្នាក្នុងកិច្ចប្រជុំដែល ប្រារព្ធក្នុងរយៈពេល៣ថ្ងៃនៅសិង្ហបុរី (ចាប់ផ្តើមពីថ្ងៃទី២ខែសីហា)។យោងតាម ពង្រាងនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅ សិង្ហបុរី ភាគីនានាមានគោលបំណងចង់ពិភាក្សាថែមទៀតនូវអត្ថន័យ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងអះអាងជាថ្មីម្តងទៀតលើភាពចាំបាច់នូវការពង្រឹង ស្ថាបត្យកម្មតំបន់មួយប្រកបដោយទូលំទូលាយ តម្លាភាព លើគ្រប់ជ្រុងជ្រោយ និងចាត់ទុកអាស៊ានជាសរសរទ្រូង៕