អាស៊ានគឺជាអាទិភាពស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស (PMC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) -កូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។ 
អាស៊ានគឺជាអាទិភាពស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង (PMC) (រូបថត៖ ក្រសួងការបរទេស)

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ នៅទីនេះរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបានសង្កត់ធ្ងន់ថា អាស៊ានគឺជាអាទិភាពស្នូលនៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូង (NSPP) របស់កូរ៉េខាងត្បូង ព្រមទាំងគាំទ្រដល់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងស្ថាបត្យកម្មតំបន់និងទស្សនវិស័យរបស់អាស៊ានអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (AOIP)។

កូរ៉េខាងត្បូងគាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយស្វាគមន៍អាស៊ាន លើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកចិត្តនៅក្នុងតំបន់និងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

អាស៊ានគឺជាអាទិភាពស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង - ảnh 2កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង (PMC) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេស)

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើថា កូរ៉េខាងត្បូងបន្តពង្រឹងសមត្ថភាពសុខាភិបាលរបស់ខ្លួន និងធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់បណ្តាប្រទេសអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ គាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីកាត់បន្ថយគម្លាតនៃការ

អភិវឌ្ឍន៍និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌និងនិរន្តរភាពនៅក្នុងអនុតំបន់អាស៊ានក្នុងនោះមានទាំងទន្លេមេគង្គផង។ លោករដ្ឋមន្ត្រីបានស្នើឲ្យសាធារណរដ្ឋកូរ៉េខាងត្បូង សហការក្នុងការលើកកម្ពស់ការសន្ទនានិងការកសាងទំនុកចិត្ត អនុវត្តន៍ការអត់ធ្មត់និងគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ។ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្ត DOC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនិងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រី Bui Thanh Son បានទទួលតួនាទីជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង សម្រាប់ដំណាក់កាល ២០២១-២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ