អាស៊ានចែករំលែកទុក្ខចំពោះការដួលរលំអណ្តូងរុករកត្បូងនៅរដ្ឋ Kachin
(VOVWORLD) - ចែករំលែកជាមួយមីយ៉ាន់ម៉ាក្នុងគ្រាលំបាកនេះបណ្តាប្រទេសសមាជិកអាស៊ានបានបញ្ជាក់ជាថ្មីម្តងទៀតនូវចំណងសាមគ្គីភាពនិងការប្តេជ្ញាក្នុងការសហការនិងគាំទ្រមីយ៉ាន់ម៉ាហើយជឿជាក់ថាមីយ៉ាន់ម៉ានឹងជំនេះពុះពារលើផលវិបាកយ៉ាងឆាបរហ័សនិងឆ្លងកាត់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ។
ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនសាកសពជនរងគ្រោះក្នុងការរអិលបាក់ដីនៅ Hpakant រដ្ឋ Kachin ប្រទេស មីយ៉ាន់ម៉ាកាលពី ថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN) |
ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យដួលរលំអណ្តូងរករុកត្បូងនៅរដ្ឋ Kachin ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនថ្ងៃ ហើយបានបណ្តាល ឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើននេះ យោងតាមសំណើរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានកាលពីថ្ងៃទី ៤ ខែកក្កដារដ្ឋមន្ត្រីការ បរទេសនានាក្នុងអាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយដោយ បង្ហាញការអាណិត អាសូរនិងចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន មីយ៉ាន់ ម៉ា។ ចែករំលែកជាមួយមីយ៉ាន់ម៉ាក្នុងគ្រាលំបាកនេះបណ្តាប្រទេសសមាជិកអាស៊ានបានបញ្ជាក់ជាថ្មីម្តងទៀតនូវចំណងសាមគ្គីភាពនិងការប្តេជ្ញាក្នុងការសហការនិងគាំទ្រមីយ៉ាន់ម៉ាហើយជឿជាក់ថា មីយ៉ាន់ម៉ានឹងជំនេះពុះពារលើផលវិបាកយ៉ាងឆាបរហ័សនិងឆ្លងកាត់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ។
ការដែលរដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍អំពីការរុក រកត្បូងនៅរដ្ឋ Kachin នៅតែបន្តបង្ហាញថាអាស៊ានតែងតែឃ្លាំមើលយ៉ាង ដិតដល់និងសម្របសម្រួលទស្សនៈនិងសកម្មភាពនានាឱ្យបានឆាប់រហ័ស មុនពេលឧប្បត្តិហេតុប៉ះពាល់ដល់សន្តិភាព ស្ថេរភាពអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាអាយុជីវិតរបស់ប្រជាជន។ មុននេះនៅខែមករាឆ្នាំ ២០២០ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយស្តីពីភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់និងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី៕