អាស៊ាន-ចិនជំរុញការកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)

(VOVworld) – នាថ្ងៃទី ១១ មេសា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty
Natalegawa បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាននិងចិន
នឹងរៀបចំកិច្ចប្រជុំពិសេសសំដៅជំរុញដំណើរការកសាងក្រមប្រតិបត្តិតំបន់ 
នៅសមុទ្រខាងកើត (COC)។ ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានអ្នកសារព័ត៌មានក្នុង
សន្និសីទបណ្ដារដ្ឋមន្ត្រីអាស៊ាននៅប៊្រុយណេ លោក Natalegawa បានឲ្យដឹងថា៖ កិច្ចប្រជុំនេះដោយចិនផ្តើមឡើងនិងប្រទេសអាស៊ានទាំងឡាយបានឯកភាពចូល
រួម។

នាថ្ងៃដ៏ដែល ឆ្លើយតបសម្ភាហ៍នៃមជ្ឃដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់
សន្និសីទបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន អនុរដ្ឋមន្ត្រីការបរទេស វៀតណាម
លោក Pham Quang Vinh បានអះអាងថា៖ បញ្ហាលើសមុទ្រខាង កើតគឺជាខ្លឹមសារ
ត្រូវបានរដ្ឋមន្ត្រីការបរទេសអាស៊ាននានាយកចិត្តទុកដាក់ ពិភាក្សាជាច្រើនបំផុត។ បណ្ដាតំណាងចូលរួមបានសង្កត់ធ្ងន់ទៅលើរាល់ទស្សនៈ និងគោលការណ៍រួមរបស់
អាស៊ានរួមមាន៖ ការធា​នាសន្តិភាព ស្ថិរភាពនៅសមុទ្រ ខាងកើត ដោះស្រាយ
ជំលោះដោយសន្តិវិធី គោរពរច្បាប់អន្តរជាតិនិងអនុសញ្ញា អ.ស.ប.ស្តីពីច្បាប់សមុទ្រ
ឆ្នាំ ១៩៨២ (UNCLOS) អនុវត្តសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងមានប្រសិទ្ធភាព និងឆ្ពោះទៅកសាង
ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

បញ្ចាប់បណ្ដាសន្និសីទសេក្តីថ្លែងការសារព័ត៌មានស្តីពីបញ្ហាលើសមុទ្រខាងកើតត្រូវ
បាននាំចេញ។រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Quang Vinh
បាន​អះអាងថា៖ វៀតណាមគួបផ្សំយ៉ាងជិតស្និតជាមួយប្រទេសជាប្រធានអាស៊ាន
ប៊្រុយណេ ប្រទេសសម្របសម្រួលថៃ រួមជាមួយប្រទេសអាស៊ានទាំងឡាយ។ តាម
រយៈនោះ អាស៊ានធានាសម្លេងរួមនិងតួនាទីស្នូលរបស់ខ្លួន អនុវត្តរាល់គោលដៅនិង
គោលការណ៍រួមរបស់អាស៊ានលើសមុទ្រខាងកើត​ ជាពិសេស UNCLOS DOC និង
COC៕

អាស៊ាន-ចិនជំរុញការកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) - ảnh 1
សន្និសីទបណ្ដារដ្ឋមន្ត្រីអាស៊ាននៅប៊្រុយណេ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ