អាស៊ាន-ចិនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១០ ខែឧសភា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន លើកទី៣០ ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន ភាគីទាំងពីរបានអះអាងឡើងវិញនូវការសន្យាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ។
នៅឯការពិគ្រោះយោបល់នេះ ភាគីចិនបានអះអាងជាថ្មី ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន និងមជ្ឈភាពរបស់អាស៊ាន ហើយបានគាំទ្រអាស៊ានដើរតួនាទីកាន់តែខ្ពស់នៅក្នុងបញ្ហាតំបន់។ ប្រទេសចិនបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនៅតែបន្តដាក់អាទិភាពខ្ពស់លើទំនាក់ទំនងជាមួយអាស៊ាន ដែលជាផ្នែកមួយនៃគោលនយោបាយការទូតភាពជាអ្នកជិតខាង។
ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំនេះ គឺ “ឆ្នាំនៃការជួបប្រាស្រ័យប្រជាជនអាស៊ាន-ចិន”។ គម្រោង និងសកម្មភាពជាបន្តបន្ទាប់នឹងត្រូវបានរៀបំឡើងនៅឆ្នាំនេះនៅក្នុងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន និងកិច្ចប្រជុំកំពូលអាស៊ាន-ចិននាពេលខាងមុខ៕