អាស៊ាន-ចិនសន្យាជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
(VOVworld) – កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី ១៩ បានប្រព្រឹត្តទៅ ក្នុងរយៈ
ពេលថ្ងៃទី ១ និងទី ២ មេសា នៅរដ្ឋធានី ប៉ាកាំង ចិន។ គណៈប្រតិភូវៀតណាមដឹកនាំ
ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានចូលរួម
កិច្ចប្រជុំនេះ។ នៅកិច្ចប្រជុំ បណ្ដាប្រទេសជាសមាជិក អាស៊ាននិងចិនបានអះអាងថា៖ ការរក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើតមានអត្ថន័យដ៏សែនសំខាន់ចំពោះ
ប្រទេសទាំងឡាយក្នុងតំបន់ រួមចំណែក បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រអាស៊ាន
-ចិន។ ភាគីទាំង ២ សុទ្ធតែសន្យាអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (DOC) ដោយគ្រប់គ្រាន់និងមានប្រសិទ្ធភាពបន្តរក្សាការ
សន្ទនានិងការពិគ្រោះ យោបល់ សកម្មភាពសហប្រតិបត្តិការរួម ក្នុងក្រប់ខ័ណ្ឌក្រម
ប្រតិបត្តិលើសមុទ្រ ខាងកើត (COC) ។ បណ្ដាប្រទេសជាសមាជិកអាស៊ានត្រៀមខ្លួន
ជាស្រេចរួម ជាមួយចិនដំណើរការចរចារស្តីពី COC យ៉ាងឆាប់ៗ ដើម្បីសន្តិភាពស្ថិរភាព
និងសន្តិសុខក្នុង តំបន់។
ក្នុងកិច្ចប្រជុំលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានសង្កត់ធ្ងន់និងស្នើឲ្យអាស៊ាននិងចិនអនុវត្តផែនការធ្វើសកម្មភាព ក្នុងដំណាក់
កាលឆ្នាំ ២០១១-២០១៥ ក៏ដូចជា ដោះស្រាយជំលោះលើសមុទ្រ ខាងកើត ដោយ
ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នាំ ១៩៨២
អនុវត្ត DOC ដោយគ្រប់គ្រាន់និងមានប្រសិទ្ធភាពដំណើរការចរចារកសាងនិងអនុម័ត
លើ COC យ៉ាងឆាប់ៗ។ រីឯខ្លួនវិញ ចិនអះអាងថា៖ ចិនជានិច្ចកាលចាត់ទុកអាស៊ានគឺ
ជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននិងគាំទ្រអាស៊ានពង្រីក
តួនាទីស្នូលក្នុងតំបន់និងលើសកលលោក។ ចិននឹង សហប្រតិបត្តិការជាមួយអាស៊ាន
ក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕
|
ចិននឹងសហប្រតិបត្តិការជាមួយអាស៊ានក្នុងការកសាង សហគមន៍អាស៊ាននាឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕ (Image: Internet) |