អាស៊ាន-ចិនសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន
(VOVworld) – នាថ្ងៃទី ៩ ឧសភា សេចក្តីថ្លែងការរួមទីក្រុង Nay Pyi Taw ស្តីពីការបង្កើន
កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរវាងប្រទេសជា
សមាជិកអាស៊ានចំនួន ៥ ប្រទេសគឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមជាមួយ
ចិន ត្រូវបាននាំចេញ នៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា។ សេចក្តីថ្លែងការនេះ
សម្តែងនូវការពេញចិត្តចំពោះការខំ ប្រឹងប្រែងដ៏ធំធេងនិងដំណើរការដែលប្រទេស
ចំនួន ៦ ពោលខាងលើទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាព
ក្នុងក្របខ័ណ្ឌបណ្ដាយន្តការសហប្រតិបត្តិការអំពីការបង្ការប្រយុទ្ធប្រឆាំងនឹងការ
ជួញដូរគ្រឿងញៀនអន្តរជាតិ និងក្នុងតំបន់។ បណ្ដាប្រទេសបានអះអាងជាថ្មីម្តងទៀត
នូវការប្តេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងនឹងគ្រោះគ្រឿងញៀននៅអាស៊ី-អាគ្នេយ៍។ ទន្ទឹមនឹងនោះ
ប្រទេសនានាក៏បានឯកភាពអំពីការចែករំលែកបទពិសោធន៍ក្នុងការទប់ស្តាត់ការប្រើ
ប្រាស់គ្រឿងញៀន ជំរុញកម្មវិធីផ្តាច់គ្រឿងញៀននិងការអប់រំលើកកំពស់ការចំណះដឹង
ក្នុងសហគមន៍ ផងដែរ៕
|
អាស៊ាន-ចិនសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
(Image: Vietnamplus+) |