អាស៊ានចាំបាច់ត្រូវសាមគ្គីភាព និងប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវ COC ដោយមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់

(VOVWORLD) - UNCLOS ១៩៨២ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ហើយចូលជាធរមាននៅថ្ងៃទី ១៦  ខែវិច្ឆិកា ឆ្នាំ ១៩៩៤។ 
អាស៊ានចាំបាច់ត្រូវសាមគ្គីភាព និងប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវ COC ដោយមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់ - ảnh 1អ្នកយកព័ត៌មាន VOV ធ្វើបទសម្ភាសន៍អ្នកជំនាញ Veeramalla Anjaiah (រូបថត៖ VOV)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ក្នុងឱកាសខួបលើកទី ៤០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងខួបលើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) លោក Veeramalla Anjaiah អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកិច្ចការអាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែប្តេជ្ញាចិត្ត និងសាមគ្គីគ្នាក្នុងការពន្លឿនការចរចា ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់។

UNCLOS ១៩៨២ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ហើយចូលជាធរមាននៅថ្ងៃទី ១៦  ខែវិច្ឆិកា ឆ្នាំ ១៩៩៤។ មកទល់ពេលនេះ មានប្រទេសចំនួន ១៦៧ និងសហភាពអឺរ៉ុបបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ លោក Veeramalla Anjaiah បានចាត់ទុកថា UNCLOS គឺជារដ្ឋធម្មនុញ្ញនៃមហាសមុទ្រ ដោយកំណត់នូវក្រមច្បាប់និងសណ្តាប់ធ្នាប់ដ៏ពេញលេញនៅក្នុងសមុទ្រ និងមហាសមុទ្រនៃពិភព លោក បង្កើតច្បាប់សម្រាប់គ្រប់គ្រងការប្រើប្រាស់មហាសមុទ្រ និងធនធានសមុទ្រ។ ឆ្លងកាត់ក្នុងអំឡុងពេល ៤០ ឆ្នាំ  UNCLOS បានបង្ហាញថា ខ្លួនជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងការធ្វើនាវាចរណ៍អន្តរជាតិ រួមទាំងជម្លោះដែនសមុទ្រ ក៏ដូចជាការចែកចាយធនធាននៅសមុទ្រ និងមហាសមុទ្រ។

ទាក់ទិននឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត DOC ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២នៅរាជធានីភ្នំពេញ កម្ពុជា លោក Veeramalla Anjaiah  បានចាត់ទុកថា នេះជាឯកសារនយោបាយដំបូងរវាងអាស៊ាន និងចិនដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតក្នុងកម្រិតតំបន់។

ថ្វីត្បិតដូច្នេះក៏ដោយ បើ យោងតាមលោក Veeramalla Anjaiah ក្រោយរយៈពេល ២០ ឆ្នាំនៃការចុះហត្ថលេខា DOC នៅតែមានដែនកំណត់មួយចំនួន ដោយសារតែមិនមានការចាប់បង្ខំផ្លូវច្បាប់រវាងប្រទេសនានា កង្វះយន្តការអនុវត្ត;  មិនមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះដែនសមុទ្រ ដែលត្រូវបានបំពានម្តងហើយម្តងទៀតដោយប្រទេសហត្ថលេខីខ្លួនឯង។ លោក Veeramalla Anjaiah បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានត្រូវតែសាមគ្គីគ្នាក្នុងការពន្លឿនការចរចា ដើម្បីចុះហត្ថលេខាលើ COC ស្របច្បាប់។ COC ថ្មីមួយ នឹងក្លាយជាយន្តការដ៏មានប្រសិទ្ធ ភាពដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងទប់ស្កាត់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងនៅក្នុងសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ