អាស៊ានឆ្ពោះទៅកសាងសហគមន៍សេដ្ឋកិច្ចគ្មានព្រំដែន
|
សៀវភៅ “អាស៊ាន ២០៣០-ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចគ្មានព្រំដែន” (vietnamplus.vn) |
Vovworld-ការបង្កើតសហគមន៍សេដ្ឋកិច្ចសមាគមបណ្ដាប្រជាជាតិអាស៊ី-
អាគ្នេយ៍ (AEC) នាឆ្នាំ២០១៥នឹងមានផលប្រយោជន៍សំរាប់ប្រទេសសមាជិក
អាស៊ានទាំងអស់ ទន្ទឹមនឹងនោះនេះក៏ជាទីចាប់ផ្ដើមនៃកំណាត់ផ្លូវសំខាន់ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចមួយគ្មានព្រំដែននាឆ្នាំ២០៣០។ នេះជាខ្លឹមសារនៃការស្រាវជ្រាវមួយដោយវិទ្យាស្ថានធនាគារអភិវដ្ឍន៍អាស៊ី (ADBI) និងវិទ្យាស្ថាន
ស្រាវជ្រាវអាស៊ី-អាគ្នេយ៍ (ISEAS) របស់សឹង្ហបុរីអនុវត្តនិងបានប្រមូលផ្ដុំក្នុង
សៀវភៅ “អាស៊ាន ២០៣០-ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចគ្មានព្រំដែន”។
នាថ្ងៃទី១៧កក្កដា ថ្លែងមតិនៅពិធីបង្ហាញមុខសៀវភៅនេះនៅសឹង្ហបុរី អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានសង្កត់ធ្ងន់ថា សៀវភៅបានជួយផ្គត់ផ្គងព័ត៌មាននិងធ្វើឲ្យសម្បូបែបជាងការពិភាគ្សាអំពីសហគមន៍សេដ្ឋកិច្ច
អាស៊ាននិងតាមរយៈនោះជួយអាស៊ានកែលំអរថែមទៀតរបៀបវារៈរបស់ខ្លួន
អំពីសមាហរណកម្មសេដ្ឋកិច្ច៕