អាស៊ានឆ្ពោះទៅទីផ្សារពាណិជ្ជកម្មនិងវិនិយោគមួយឯកភាព។
Manh Hiep -  
(VOV) /  
|
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចហ៊ុនសែនបានសង្កត់ធ្ងន់ថាអាទិភាពជួរមុខរបស់សន្និសីទ គឺសំរេចឲ្យគោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥។ |
VOV-សន្និសីទចំនួន២ស្ដីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងប្លុក
ឆ្ពោះទៅគោលដៅប្រែក្លាយអាស៊ានទៅជាទីផ្សារពាណិជ្ជកម្មសេរីនិងវិនិយោគ ឯកភាពមួយទើបនឹងបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧សីហា ក្នុងក្របខ័ណ្ឌ
សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍លើកទី៤៤
(AEM-៤៤) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងសៀមរាប-កម្ពុជា។ក្នុងបទថ្លែង
មតិបើក AEM-៤៤មុននឹងបណ្ដាសន្និសីទទាក់ទិនជាច្រើនផ្សេងទៀត នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចហ៊ុនសែនបានសង្កត់ធ្ងន់ថាអាទិភាព ជួរមុខរបស់សន្និសីទគឺសំរេចឲ្យគោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន
នាឆ្នាំ២០១៥។
|
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang |
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang បានឲ្យ
ដឹងថា នៅបណ្ដាសន្និសីទលើកនេះ វៀតណាមសន្យារួមជាមួយបណ្ដាប្រទេស សមាជិកអាស៊ានអនុវត្តយ៉ាងម៉ឹងម៉ាត់ដំណើរការជំរុញសមាហរណកម្មដំបន់
អំពីសេដ្ឋកិច្ច។ រដ្ឋមន្ត្រី Vu Huy Hoang បានអះអាងថា បណ្ដាសមិទ្ធិអំពីសេដ្ឋកិច្ច សង្គមដែលវៀតណាមទទួលបានក្នុងរយៈពេល១៧ឆ្នាំកន្លងទៅគិតតាំងពីពេល ចូលជាសមាជិកអាស៊ានកាន់តែបានបង្ហាញនូវចរិតលក្ខណៈត្រឹមត្រូវនៃការ
ជំរុញសមាហរណកម្មសេដ្ឋកិច្ចដំបន់។
“ជាច្បាស់ណាស់ថារាល់ប្រការនោះបានធ្វើឲ្យមុខម៉ាត់សេដ្ឋកិច្ចរបស់
ប្រទេសជាតិផ្លាស់ប្តូរជាច្រើនតាមរយៈតំលៃប្រាក់ទំនិញទ្វេភាគីរវាងវៀតណាម និងប្រទេសអាស៊ានចំនួន៩បានកើនឡើងជាបង្គួរក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ការ វិនិយោគរបស់បណ្ដាប្រទេសអាស៊ានដូចជាសឹង្ហបុរី ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ចូលមកវៀតណាមក៏កើនយ៉ាងខ្លាំងដែរ។ តាមរយៈការចូលជាសមាជិកអាស៊ាន យើងមានបន្ថែមបទពិសោធន៍ក្នុងការចរចារ ក្នុងការនាំចេញផែនការមានទាក់ទិន ដល់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕”
Manh Hiep
-VOV