អាស៊ានជម្រុញជំនួបចរចារស្តីពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)-ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨តុលា នៅទីក្រុង Jakarta (ឥណ្ឌូនេស៊ី)
លេខាធិការដ្ឋាននៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រសួងពាណិ
ជ្ជកម្មឥណ្ឌូនេស៊ី បានរួមផ្សំ រៀបចំសិក្ខាសាលា សំដៅស្វែងរកចំណុចលោតផ្លោះ
ក្នុងបែបផែន ចរចារស្តីពី កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុង
តំបន់ (RCEP) របស់អាស៊ាន ធ្វើជាមូលដ្ឋានសម្រាប់វង់ចរចារ RCEP ទី៦ ដែល
គ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនៅប្រទេសឥណ្ឌា។
ក្នុងវង់ចរចាទី៥អំពី RCEP ដែលប្រព្រឹត្តទៅនៅប្រទេសសឹង្ហបុរី នាខែមិថុនា
កន្លងទៅ អាស៊ាននិងដៃគូពាណិជ្ជកម្មចំនួន៦ មិនទាន់សម្រេចបានការស្រុះ ចិត្ត
គំនិត អំពីរាល់បញ្ហាសំខាន់ទាក់ទិនដល់វិស័យពាណិជ្ជកម្មទំនិញ សេវ៉ាកម្ម ក៏ដូច
ជាការវិនិយោគ។ កិច្ចព្រមព្រៀងអំពី RCEP រវាងអាស៊ាននិងដៃគូមួយចំនួននៅ
អាស៊ីប៉ាស៊ីហ្វិក នឹងបង្កើតឡើងទីផ្សាធ្វើសមាហរណកម្មដ៏ធំធេងផងដែរ៕