អាស៊ានជួយហ្វីលីពីនជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ Haiyan
|
ការជះឥទ្ធិពលរបស់ខ្យល់ព្យុះ Haiyan នៅហ្វីលីពីន (TTXVN) |
(VOV)_ផ្នែកផ្សព្វផ្សាយហ្វីលីពីន បានជូនដំណឹងថ្ងៃទី១៥ សីហា បានអោយ
ដឹងថា៖ អាស៊ានបន្តជួយឧបត្ថម្ភបណ្ដាខេត្តរបស់ហ្វីលីពីន ក្នុងការជំនះពុះពារលើផលវិបាកបណ្ដាលឡើងដោយខ្យល់ព្យុះ Haiyan កាលពីខែវិច្ចកាឆ្នាំ២០១៣
កន្លងទៅ។ នៅសន្និសីទជាន់ខ្ពស់អាស៊ានស្ដីពីការជួយឧបត្ថម្ភជំនះពុះពារលើ
ផលវិបាកដោយ ខ្យល់ព្យុះ Haiyan នៅទីក្រុង Taguig ហ្វីលីពីន នាថ្ងៃទី១៤សីហា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖ វត្តមានរបស់ អាស៊ាននៅទីនេះគឺសំដៅជួយឧបត្ថម្ភការស្ដាឡើងវិញរបស់ហ្វីលីពីន។ យើងខ្ញុំនឹងបន្តធ្វើការជាមួយរដ្ឋាភិបាល ស្ថាប័ននៃអង្គការសហប្រជាជាតិ និងមណ្ឌលឯកជន ក្នុងការប្រមូល ជួយឧបត្ថម្ភនិងគាំទ្រ។ លោក Le Luong Minh ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសដៃគូរបស់អាស៊ាននិងភាគីទាក់ទិននានា ចូលរួមការផ្តើមគំនិត ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ សម្ភារះនិងបច្ចេកទេសថែមទៀតផង៕