អាស៊ានជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍

(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែមេសា កិច្ចប្រជុំសម្របសម្រួលសហគមន៍នយោបាយ-សន្តិសុខ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASCCO) លើកទី ១៤ បានប្រព្រឹត្តិទៅតាមអនឡាញ។
អាស៊ានជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ - ảnh 1កិច្ចប្រជុំសម្របសម្រួលនៃសហគមន៍នយោបាយ-សន្តិសុខនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (រូបថត៖ asean.org)

អង្គប្រជុំបានពិចារណា និងវាយតម្លៃលើវឌ្ឍនភាពសហប្រតិបត្តិការលើបញ្ហាអន្តរសសរស្តម្ភ ដូចជាគំនិតផ្តួចផ្តើមរបស់អាស៊ាន សំដៅឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ផែនការមេស្ដីពីការជំរុញសហគមន៍អាស៊ាន និងយុទ្ធសាស្ត្រអាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។ កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ផងដែរ។

អង្គប្រជុំបានចែករំលែកការវិវឌ្ឍនាពេលថ្មីៗក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន ដូចជាការប្រគល់រូបមន្ត "ដៃគូសន្ទនា" ជូនចក្រភពអង់គ្លេស ការបង្កើតទំនាក់ទំនងភាពជាដៃគូជាផ្លូវការជាមួយប្រទេសជាច្រើន ការចាប់ផ្តើមកម្មវិធីអាហារូបករណ៍យុវជនអាស៊ាននាចុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ