អាស៊ានជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស
(VOVWORLD) - បទល្មើសជួញដូរមនុស្សគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលឥណ្ឌូនេស៊ីបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩-១១ ខែឧសភាខាងមុខ នៅរមណីយដ្ឋាន Labuan Bajo នៃខេត្ត Nusa Tenggara ភាគខាងកើតប្រទេសនេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា។ (ប្រភព៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី) |
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah នៅថ្ងៃទី១ ខែឧសភាបានឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ានទាំងអស់សុទ្ធតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ក្នុងបរិបទដែលករណីជួញដូរមនុស្សបានកើតមានឡើងកាន់តែច្រើនឡើងៗ នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការឆបោកដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ មេដឹកនាំអាស៊ានត្រូវបានរំពឹងថា នឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្សដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផងដែរ។ លោក Faizasyah បានវាយតម្លៃថា បទល្មើសជួញដូរមនុស្សកំពុងកាន់តែស្មុគស្មាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងសមូហភាពក្នុងតំបន់គឺជាប្រការចាំបាច់ ចាប់ពីការរកឃើញ ទប់ស្កាត់ ការពារ និងធ្វើមាតុភូមិនិវត្តន៍ រហូតដល់ការដោះស្រាយឫសគល់នៃបញ្ហានេះ៕