អាស៊ានជំរុញកិច្ចសហប្រតិបត្តិការធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍
|
គណៈប្រតិភូវៀតណាមនៅវេទិការសមុទ្រអាស៊ានលើកទី៤ (vietnamplus.vn) |
Vovworld-វេទិការសមុទ្រអាស៊ានលើកទី៥ (AMF-5) និងវេទិការសមុទ្រអាស៊ានបើកទូលាយលើកទី៣ (EAMF-3) នឹងបានរៀបចំនាថ្ងៃទី២៦ដល់២៨
សីហានៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Vinh ប្រធាន SOM អាស៊ានវៀតណាមនឹងចូលរួមបណ្ដាវេទិការនេះ។ វេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទីលាយរួមមានប្រទេសអាស៊ានទាំង១០និងប្រទេស
ដៃគូរចំនួន៨គឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី ណូវែលហ្សេឡង់ រុស្ស៊ី
និងអាមេរិក។ វេទិការសំដៅពង្រីកតួនាទីស្នូលរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រនិងកសាងជំនឿជាក់នៅដំបន់ ពិសេសគឺក្នុងការ
ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍។ លើមូលដ្ឋាននោះ វេទិការនឹងជាកាណាល់សន្ទនាអំពីបណ្ដាបញ្ហាទាក់ទិនដល់កិច្ចសហប្រតិបត្តិការសមុទ្រជាមួយចំណុច
ស្នូលគឺកសាងជំនឿជាក់ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងឈានទៅក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ជំរុញសាមគ្គីភាពអាស៊ាននិងឆ្លៀតបណ្ដាប្រទេសដៃគូទាក់ទិនរបស់អាស៊ានប្រមូលផ្ដុំទៅលើអាទិភាពរួមរបស់អាស៊ាន៕