អាស៊ានជំរុញការអនុវត្តផែនការ៥ចំណុចអំពីស្ថានភាពមីយ៉ាន់ម៉ា
(VOVWORLD) - ផែនការ៥ចំណុចនេះបានតម្រូវឲ្យបញ្ឈប់ភ្លាមមួយរំពិចអំពើហឹង្សា ហើយភាគី ពាក់ព័ន្ធទាំងអស់ត្រូវតែអត់ធ្មត់ ធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាសំដៅ ស្វែងរកដំណោះស្រាយសន្តិភាព ចាត់បញ្ជូនបេសកជនពិសេសរបស់ប្រធានអាស៊ាន ធ្វើជាអ្នកសម្របសម្រួលជំរុញដំណើរការសន្ទនា ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ជូន ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានផងដែរ។
រថយន្តយោធាទៅល្បាតនៅទីក្រុង Mandalay មីយ៉ាន់ម៉ា។ (រូបថត៖ AFP/VNA) |
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែកក្កដា រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានលើកច្បាស់ថា ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសទាំង អស់កំពុងខិតខំប្រឹងប្រែងជំរុញការអនុវត្តផែនការ ៥ ចំណុច ដែលមេដឹកនាំអាស៊ាន បានឯកភាពជាឯកច្ឆន្ទសំដៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ផែនការ៥ចំណុចនេះបានតម្រូវឲ្យបញ្ឈប់ភ្លាមមួយរំពិចអំពើហឹង្សា ហើយភាគី ពាក់ព័ន្ធទាំងអស់ត្រូវតែអត់ធ្មត់ ធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាសំដៅ ស្វែងរកដំណោះស្រាយសន្តិភាព ចាត់បញ្ជូនបេសកជនពិសេសរបស់ប្រធានអាស៊ាន ធ្វើជាអ្នកសម្របសម្រួលជំរុញដំណើរការសន្ទនា ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ជូន ប្រជាពលរដ្ឋមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានផងដែរ។
កម្មវិធីស្បៀងអាហារពិភពលោកប៉ាន់ស្មានថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាចំនួនជាង ៦លាននាក់កំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយជិតពាក់កណ្ដាលនៃចំនួន ប្រជាជននៅទីនេះ អាចធ្លាក់ចូលក្នុងភាពក្រីក្រចាប់ពីដើមឆ្នាំក្រោយ។
នាបច្ចុប្បន្ន អាស៊ានកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងអំពីមីយ៉ាន់ម៉ា ចាប់តាំងពី ប្រទេសនេះធ្លាក់ចូលក្នុងភាពជាប់គាំងនយោបាយកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅ បន្ទាប់ពីកងទ័ពចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាល អភិបាលតំបន់និងរដ្ឋនានា រួមជាមួយ សមាជិកជាន់ខ្ពស់នៃគណៈបក្ស NLD៕