អាស៊ានជំរុញសេដ្ឋកិច្ច វិនិយោគនិងសមាហរណកម្មពាណិជ្ជកម្ម

(VOVWORLD) - ដោយខ្លឹមសារស្នូលគឺស្វែងរកវិធានការជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ការធ្វើសមាហរណកម្មពាណិជ្ជកម្មនិងវិនិយោគនៅតំបន់ អាស៊ីអាគ្នេយ៍នោះ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៩ បានប្រារព្ធនា ព្រឹកថ្ងៃទី៧ កញ្ញា នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន។
អាស៊ានជំរុញសេដ្ឋកិច្ច វិនិយោគនិងសមាហរណកម្មពាណិជ្ជកម្ម - ảnh 1តំណាងពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom (អាវក្រហម) និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចូលរួមសន្និសីទនៅទីក្រុងម៉ានីល កាលពីខែមិនា (រូបថត៖ EPA/TTXVN)

(VOVworld) - ដោយខ្លឹមសារស្នូលគឺស្វែងរកវិធានការជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ការធ្វើសមាហរណកម្មពាណិជ្ជកម្មនិងវិនិយោគនៅតំបន់ អាស៊ីអាគ្នេយ៍នោះ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៩ បានប្រារព្ធនា ព្រឹកថ្ងៃទី៧ កញ្ញា នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន។ ថ្លែងមតិប្រារព្ធព្រឹត្តិការណ៍ នេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចហ្វីលីពីនលោក Ramon Lopez ឲ្យដឹងថា សន្និសីទលើកនេះ ដើរតួនាទីសំខាន់ក្នុងការអះអាងនូវជោគជ័យរបស់អាស៊ាន ព្រមទាំងលើកកំពស់ កិត្យានុភាពរបស់អាស៊ានក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចតំបន់នេះកំពុង អភិវឌ្ឍន៍លឿនជាងតំបន់ដទៃលើពិភពលោក។ តាមរដ្ឋមន្រ្តី Lopez ថា អាស៊ាន នឹងរក្សាទស្សនៈ បើកទូលាយនិងឆ្ពោះទៅខាងក្រៅ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់។ ក្រៅពីនោះ អាស៊ានក៏មានយន្តការសហប្រតិបត្តិការជាមួយ ប្រទេសដៃគូសន្ទនាដូចជាកាណាដា EU និងអាមេរិកផងដែរ។ ក្នុងឋានៈជាសហគមន៍ ជាផ្លូវការមួយ ប្រទេសសមាជិកអាស៊ានទាំង១០មានបំណងបង្កើតឡើងលំហូរ ទុននិងពាណិជ្ជកម្មដ៏សេរីក្នុងតំបន់ដែលមានចំនួនប្រជាជនសរុប៦២៥លាននាក់ដោយ ផលិតផលសរុបក្នុងស្រុកចំនួន២៦០០ពាន់លានដុលាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ