អាស៊ានជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់
(VOVWORLD) - ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូត - តំណាង អចិន្ត្រៃយ៍របស់ឡាវប្រចាំនៅអាស៊ាន លោក Bovonethat Douangchak កិច្ចប្រជុំបាន ពិភាក្សាអំពីការអនុវត្តគម្រោងនានាក្នុងផែនការការងាររបស់ IAI ដំណាក់កាលទី ៤ (២០២១-២០២៥)។
កាលពីថ្ងៃទី ២៥ ឧសភា ក្រុមការងារពិសេសទទួលបន្ទុកគំនិតផ្តួចផ្តើមសមាហ រណកម្មអាស៊ាន (IAI) បានបើកកិច្ចប្រជុំលើកទី ៧០ នៅទីស្នាក់ការនៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា ដោយមានការចូល រួមពីប្រទេសសមាជិកអាស៊ានទាំងអស់។ ប្រទេសទីម័រឡេស្តេបានចូលរួមជាលើក ដំបូងក្នុងនាមជាអ្នកសង្កេតការណ៍។ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូត - តំណាង អចិន្ត្រៃយ៍របស់ឡាវប្រចាំនៅអាស៊ាន លោក Bovonethat Douangchak កិច្ចប្រជុំបាន ពិភាក្សាអំពីការអនុវត្តគម្រោងនានាក្នុងផែនការការងាររបស់ IAI ដំណាក់កាលទី ៤ (២០២១-២០២៥)។ កិច្ចប្រជុំក៏បានទទួលស្គាល់គម្រោង IAI ថ្មីចំនួន ៧ ផងដែរ។ លើសពីនេះ ក្រុមការងារ IAI ក៏លើកឡើងមតិយោបល់ដើម្បីណែនាំនិងតម្រង់ទិស សម្រាប់ IAI ក៏ដូចជាធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវផែនការការងាររបស់ IAI ផងដែរ។
IAI ត្រូវបានបណ្តាប្រទេសអាស៊ានអនុម័តក្នុងឆ្នាំ ២០០០ ជាមួយនឹងគោលដៅ បង្រួញគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក៕