អាស៊ានត្រៀមខ្លួនជួយដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយទឹកជំនន់និងការបាក់ដី

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែតុលា រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពទឹកជំនន់និងការបាក់ដីនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ 
អាស៊ានត្រៀមខ្លួនជួយដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយទឹកជំនន់និងការបាក់ដី - ảnh 1 ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនននៅភាគកណ្តាលវៀតណាមបណ្តាលការខូចខាតយ៉ាងដំណំទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ (រូបថត៖ TTXVN)

នៅក្នុងសេចក្តីប្រកាសននេះ រដ្ឋ មន្រ្តីទាំងអស់បានសម្តែងនូវសមានទុក្ខយ៉ាងក្រៃលែង ចំពោះការបាត់ បង់អាយុជីវិតនិងទ្រព្យសម្បត្តិ ក៏ដូចជា ផលប៉ះពាល់អវិជ្ជមានដល់ជីវភាពប្រចាំរបស់ប្រជាជន ដែលបណ្តាលមកពីទឹកជំនន់ និងការបាក់ដីនៅវៀតណាម កម្ពុជា ឡាវ ហ្វីលីពីននិងថៃ។ យ៉ាងណាមិញ អាស៊ានបានបញ្ជាក់ពីសាមគ្គីភាពរបស់ខ្លួនជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសដែលរងផលប៉ះពាល់ហើយត្រៀមខ្លួនជួយឧបត្ថម្ភប្រទេសទាំងនេះរួចជាស្រេច។

នាថ្ងៃទី ២៧ ខែតុលានេះ ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ បានអំពាវនាវដល់មន្រ្តី បុគ្គលិកទាំងអស់និងស្ថាប័នអមស្ថានបេសកកម្ម ក៏ដូចជាប្រជាជនវៀតណាមនៅស្វីស ផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលដែលរងគ្រោះដោយទឹកជំនន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ