អាស៊ានត្រូវការប្រកាន់ខ្ជាប់នឹងគោលមាគ៌ានិងទិសដៅរបស់ខ្លួនក្នុងអំឡុងពេលជាង៥ទសវត្សរ៍កន្លងមក

(VOVWORLD) - នាព្រឹកថ្ងៃទី៩ កញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ (AMM ៥៣) បានប្រារព្ធធ្វើឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូ ដោយមានព្រឹត្តិ ការណ៍ពាក់ព័ន្ធចំនួន២០ ក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី១២កញ្ញា។ អញ្ជើញចូលរួម AMM ៥៣ មានគណៈប្រតិភូចំនួន២៧មក ពីទ្វីបចំនួន៤។
អាស៊ានត្រូវការប្រកាន់ខ្ជាប់នឹងគោលមាគ៌ានិងទិសដៅរបស់ខ្លួនក្នុងអំឡុងពេលជាង៥ទសវត្សរ៍កន្លងមក - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហាជម្ងឺរាតត្បាតក៏ដូចជាបរិ យាកាសនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រ ខាងកើត កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ទាំងមូល។ ដើម្បីបន្តពង្រីករាល់លទ្ធផលដែលអាស៊ាន សម្រេចបាននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យ រដ្ឋមន្រ្តីការបរទេសអាស៊ាននានា ផ្ដោតការយកចិត្តទុកដាក់ដល់ខ្លឹមសារជា អាទិភាពសំខាន់ៗ។

“បន្តពង្រឹងចំណងសាមគ្គីភាព ឯកភាព អនុវត្តផែនការមេ និងចក្ខុ វិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ប្រកបដោយជោគជ័យ។ ផ្ដោតសំខាន់ ទៅលើការរុញថយក្រោយជម្ងឺ Covid-19 ជំរុញការស្ដារឡើងវិញប្រកប ដោយចីរភាព ជួយឧបត្ថម្ភប្រជាជនឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសស្ដារផលិតកម្មឡើងវិញផងដែរ។ ទន្ទឹមជា មួយគ្នានោះ ពង្រីកមជ្ឈភាពរបស់អាស៊ានប្រកបដោយប្រសិទ្ធភាព ជំរុញ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដើម្បីកសាងទំនុកចិត្តក្នុងតំបន់ ដោះ ស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ UNCLOS ឆ្នាំ១៩៨២ និងស្មារតីនៅក្នុងឯកសារនានារបស់អាស៊ានស្ដីពីការប្រតិបត្តិក្នុងតំបន់”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុង កាលៈទេសៈនាបច្ចុប្បន្ននេះ អាស៊ានត្រូវការបន្តប្រកាន់ខ្ជាប់ជាមួយគោលមាគ៌ា និងទិសដៅរបស់ខ្លួនក្នុងអំឡុងពេលជាង៥ ទសវត្សរ៍កន្លងមក។ វៀតណាម អះអាងនូវការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយប្រទេស សមាជិកដទៃកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ។

អាស៊ានត្រូវការប្រកាន់ខ្ជាប់នឹងគោលមាគ៌ានិងទិសដៅរបស់ខ្លួនក្នុងអំឡុងពេលជាង៥ទសវត្សរ៍កន្លងមក - ảnh 2ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN) 

ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh ក៏បានសង្កត់ធ្ងន់ថា អាស៊ានកំពុង ឈានចូលដំណាក់កាលជំរុញខ្លាំងនូវការកសាងសហគមន៍ក៏ដូចជាលើក កំពស់ឋានៈក្នុងតំបន់និងលើពិភពលោកផងដែរ។ ហេតុដូច្នេះ លោក Pham Binh Minh មានគោលបំណងថា កិច្ចប្រជុំ AMM លើកនេះនឹងលើកយកមក ពិភាក្សាអំពីវិធានការជាក់ស្ដែងនានាតាមការដឹកនាំនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ បន្តរក្សារឹងមាំនូវកិច្ចសហប្រតិបត្តិការនិងការ តភ្ជាប់ក្នុងតំបន់ រួមគ្នាជំនះពុះពារលើការលំបាកឧបសគ្គ អនុវត្តប្រកប ដោយជោគ ជ័យនូវគោលដៅដែលបានដាក់ចេញនិងទិសដៅ អភិវឌ្ឍក្នុងរយៈពេលយូរអង្វែងសម្រាប់អាស៊ានផងដែរ។ លោកឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“យើងនឹងបន្តពង្រឹងសាមគ្គីភាព ឯកភាព ការយោគយល់និងចែក រំលែកគ្នា គោរពផលប្រយោជន៍និងការយកចិត្តទុកដាក់របស់គ្នាទៅវិញ ទៅមក ដើម្បីរក្សាភាពស្អិតរមួតរវាងប្រទេសសមាជិកទាំងអស់ក្នុងសហ គមន៍អាស៊ានមួយដ៏ខ្លាំងមាំមួន។ ដើម្បីកំណត់ទិសដៅអភិវឌ្ឍសម្រាប់ អនាគត យើងនឹងពិភាក្សាអំពីវិធីកសាងចក្ខុវិស័យថ្មីរបស់អាស៊ានក្រោយ ពីឆ្នាំ២០២៥ ដោយបន្តពង្រីករាល់សមិទ្ធិផលដែលអាស៊ានសម្រេចបាន នាពេលកន្លងទៅ ព្រមទាំងជួយឲ្យអាស៊ានអាចឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ទាំងឱកាសផងនិងទាំងបញ្ហាប្រឈមក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះផងដែរ”។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំ AMM ៥៣ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាន បានចូលរួមសម័យប្រជុំពេញអង្គ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ