អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (vietnamplus.vn) |
Vovworld-អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា។ ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh អះអាងក្នុងសន្ទរកថានៅសម័យប្រជុំ “កំណត់រូបភាពអាស៊ានឡើងវិញនិងការជះឥទ្ធិពលចំពោះកំណើននៅអាស៊ីបូព៌ា” នៃវេទិការសេដ្ឋកិច្ច
ពិភពលោក (WEF) លើកទី៤៤នៅទីក្រុង Davos ស្វីស នារសៀលថ្ងៃទី២៤មករា។ វៀតណាមបានលើកមតិអាស៊ានកសាងរបៀបវារៈអភិវឌ្ឍន៍ស្នូលគឺកាត់បន្ថយ
ភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព សមស្របនិងបំពេញរាល់គោលដៅក្នុងរបៀបវារៈ
អភិវឌ្ឍន៍អង្គការសហប្រជាជាតិក្រោយឆ្នាំ២០១៥។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏បានចាត់ទុកថាអាស៊ានត្រូវបន្តជាកំលាំងស្នូលក្នុងការទប់ទល់នឹងការសាកល្បងដែលបានដាក់ចេញ រាប់ទាំងការសាកល្បងសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ វៀតណាមរួមជាមួយប្រទេសអាស៊ាននានាគាំទ្រដោះស្រាយជំលោះដោយសន្តិវិធីអត់ធ្មត់មិនប្រើប្រាស់អំពើរហឹង្សាគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញអង្គការសហប្រជាជាតិអំពិច្បាប់សមុទ្រឆ្នាំ
១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍សំរាប់ភាគីនានា
នៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត
(COC) សំដៅធានាល្អជាងសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតនិង
ដំបន់។ អាស៊ាននិងចិនត្រូវដំណើរការចរចារជាក់ស្ដែងអំពី COC បន្ទាប់ពីពិគ្រោះយោបល់ជាផ្លូវការនៅសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM) នាខែកញ្ញាឆ្នាំ២០១៣៕
-VOVWORLD