អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់

អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់ - ảnh 1
អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់

          (VOV)_​ប្រការនេះត្រូវបានប្រធានគណៈប្រតិភូនៃក្រសួងការបរទេសវៀត​
ណាម ​និងសិង្ហបុរី សង្កត់ធ្ងន់នៅក្នុងជំនួបពិគ្រោះយោបល់ នយោបាយលើកទី៩​
 និងការផ្លាស់ប្តូររវាងក្រសួងការបរទេសទាំង២ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១៧ 
សីហា នៅទីក្រុងហាណូយ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញថែមទៀត
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញខ្លាំងការតភ្ជាប់ខឿន
សេដ្ឋកិច្ចទាំងពីរ លើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហប្រ
តិបត្តិការវិនិយោគ ជំរុញពាណិជ្ជកម្មទ្វេភាគី។ ប្រទេសទាំងពីរឯកភាពបើកការ​ដ្ឋាន
សាងសងមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP ) លើកទី៦ ​នៅ​ខេត្ត ​
Nghe An (ភាគកណ្ដាលវៀតណាម ) និងទី៧ នៅខេត្ត Hai Duong (ភាគខាងជើង
វៀតណាម) បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ​និងវិស័យផ្សេងៗ
ទៀត។ 

          ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងបញ្ហាសមុទ្រខាងកើត ភាគីទាំង​ពីរ
បានអះអាងថានឹងបន្តរួមសហការ និងខំប្រឹងប្រែងជាំមួយប្រទេសអាស៊ាន​នានា 
កសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ លើកកំពស់សាមគ្គីភាព និង
ពង្រីកតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុង​រចនា
សម្ព័ន្ធតំបន់ ដែលកំពុងកកើតឡើង។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថា៖ ​អាស៊ាន
ត្រូវសម្ដែងសម្លេងរួមឯកភាព និងមានការទទួលខុសត្រូវ ចំពោះបញ្ហា​សំខាន់ៗ 
នៅក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងទទួលបានក្រមប្រតិ
បត្តិនៅសមុទ្រខាងកើត ( COC) ដើម្បីស​ន្តិភាព ស្ថិរភាព កិច្ចសហប្រតិ​បត្តិការ
និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ សិង្ហបុរីបានអះអាងថា៖ក្នុងតួនាទីជាអ្នកសម្រ
បសម្រួល (ក្នុងអាណត្តិ ២០១៥-២០១៨) នឹងខំប្រឹងប្រែងជំរុញទំនាក់​ទំនងសហ
ប្រតិបត្តិការរវាងអាស៊ាន និងចិន។ ជំនួបពិគ្រោះយោបល់នយោបាយលើកទី១០ 
រវាងវៀតណាមនិងសិង្ហបុរី នឹងប្រព្រឹត្តទៅនៅសិង្ហបុរី នាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ