អាស៊ានត្រូវប្រកាន់ខ្ជាប់ខ្ជួននូវតួនាទីមជ្ឈភាពនិងសាមគ្គីភាពគឺច្បាស់ណាស់ថា នឹងជម្នះរាល់ការលំបាកនិងបញ្ហាប្រឈម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បានអះអាងថា វៀតណាមនិងឡាវបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងដំណើរការកសាងសហគមន៍អាស៊ាន រួមចំណែកសំខាន់ក្នុងការបង្កើតគោលនយោបាយ និងចក្ខុវិស័យរួមរបស់តំបន់។

អាស៊ានត្រូវប្រកាន់ខ្ជាប់ខ្ជួននូវតួនាទីមជ្ឈភាពនិងសាមគ្គីភាពគឺច្បាស់ណាស់ថា នឹងជម្នះរាល់ការលំបាកនិងបញ្ហាប្រឈម - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith 

“វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ានចំនួនបីលើក នៅ ឆ្នាំ២០២៤ ឡាវក៏នឹងធ្វើជាប្រធានអាស៊ានលើកទី ៣ ផងដែរ ហើយទាំងវៀតណាមនិងឡាវសុទ្ធតែបានសង្កត់ធ្ងន់លើតួនាទីមជ្ឈភាពរបស់អាស៊ាន។  រាល់គំនិតផ្តួចផ្តើមដែលវៀតណាម និងឡាវបានដាក់ចេញ សុទ្ធតែដើម្បីផលប្រយោជន៍រួម និងត្រូវបានសហគមន៍វាយតម្លៃខ្ពស់ ហើយនោះជាជំហានសំខាន់ឆ្ពោះទៅរកការកសាងអាស៊ានកាន់តែរឹងមាំ និងសាមគ្គីភាព”។ នេះបើយោងតាមប្រសាសន៍របស់លោក Saleumxay Kommasith។

ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ក៏ដូចជាដោះស្រាយបញ្ហាក្តៅគគុក ដើម្បីលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បានសង្កត់ធ្ងន់ថា៖ “ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា បណ្តាប្រទេសអាស៊ានត្រូវតែសាមគ្គី ជំនះការខ្វែងគំនិតគ្នា និងធានាថា អាស៊ានរក្សាទំនាក់ទំនងល្អក្នុងប្លុកក៏ដូចជាទំនាក់ទំនងជាមួយប្រទេសនានាក្នុងពិភពលោក។ នៅចំពោះមុខបញ្ហាដែលកើតមានឡើងថ្មីនោះ ប្រទេសអាស៊ានក៏មានការវាយតម្លៃ និងបញ្ចេញទស្សនៈផ្សេងៗគ្នាដែរ ដោយសារប្រព័ន្ធនយោបាយផ្សេងៗគ្នា ប៉ុន្តែបញ្ហាសំខាន់គឺសមាជិកអាស៊ានរក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពារផលប្រយោជន៍ស្នូលរួមរបស់ខ្លួន”។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith មានជំនឿថា ដោយឈរលើមូលដ្ឋាននៃស្ថិរភាពជានិច្ចក្នុងតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយសមាជិកប្រតិបត្តិជាមួយគ្នាដោយស្មោះស្ម័គ្រដើម្បីផលប្រយោជន៍រួម ពិតណាស់ថា អាស៊ាននឹងជំនះពុះពារគ្រប់ឧបសគ្គជាពុំខាន។

ប្រតិកម្មទៅវិញ

ផ្សេងៗ