អាស៊ានត្រូវមានរបៀបទាក់ទងរួមខ្លាំងក្លាជាងចំពោះចិន
|
អាស៊ានត្រូវមានរបៀបទាក់ទងរួមខ្លាំងក្លាជាងចំពោះចិន (vietnamplus.vn) |
Vovworld-ចំពោះរាល់អំពើររបស់ចិនសំដៅបើកទូលាយអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ត្រូវមានរបៀបទាក់ទងរួមខ្លាំងក្លាជាងទៀតចំពោះចិនដើម្បីជំរុញសំរេចក្រម
ប្រតិបត្តិដំបន់នោសមុទ្រខាងកើត (COC)។ នេះជាការថ្លែងមតិរបស់បណ្ឌិត
William Choong អ្នកជំនាញការស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ
យុទ្ធសាស្ត្រអន្តរជាតិ (IISS) ដំបន់ទ្វីបអាស៊ីក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មានវៀតណាមនៅសឹង្ហបុរី។ បណ្ឌិត Choong បានឲ្យដឹងថា ការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមជាកាយវិការត្រូវបានគិតគូរជាមុននិងត្រូវបានប៉េកាំង
រៀបចំផែនការដ៏ម៉ត់ចត់ដើម្បីដណ្ដើមបានខ្សែ៩កំណាត់ជាបណ្ដើរៗ។ ស្ដីអំពី
វិធានការរបស់វៀតណាមលោក Choong បានស្វាគមខណៈដែលវៀតណាមមិនទុកឲ្យភាពតានតឹងកើតមានឡើងតទៅទៀតនិងមិនប្រើប្រាស់អំពើរហឹង្សា
ដើម្បីប្រឆាំងនឹងនាវារបស់ចិននៅជុំវិញស្ថានីយ៍ខួងនិងសង្កត់ធ្ងន់ថាវៀតណាម
មានរបៀបទាក់ទងសមស្របចំពោះការសាកល្បងរបស់ចិននៅដំបន់សមុទ្រ
របស់ខ្លួន។ បណ្ឌិត Choong បានសង្កត់ធ្ងន់ថា អាស៊ានត្រូវមានរបៀបទាក់ទងរួម
និងខ្លាំងក្លាជាងទៀតជាមួយចិនដើម្បីជំរុញសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC) ក្នុងពេលបញ្ចុំបញ្ចូលចិនថាCOC មានចរិតលក្ខណៈបង្ខំមិន
ត្រឹមតែចំពោះចិនប៉ុណ្ណោះទេថែមទាំងចំពោះប្រទេសអាស៊ាននានាប្រកាស
អធិបតេយ្យភាពនៅដំបន់សមុទ្រនេះទៀតផង៕