អាស៊ាននិងកូរ៉េខាងត្បូងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - តាមនោះ ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនទំហំវិភាគទានប្រចាំឆ្នាំរបស់ខ្លួនទ្វេដងដល់មូល និធិសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូងនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់គម្រោង និងសកម្មភាពជាច្រើនទៀត។
នាថ្ងៃទី ១៦ មិនា ក្នុងកិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង (JCC) ដែលប្រព្រឹត្តទៅនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី សហការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Kwon Hee-seog ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពជាដៃគូ សហប្រតិបត្តិការ។ ភាគីទាំងពីរបានស្វាគមន៍យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន (KASI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់។ តាមនោះ ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនទំហំវិភាគទានប្រចាំឆ្នាំរបស់ខ្លួនទ្វេដងដល់មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូងនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់គម្រោង និងសកម្មភាពជាច្រើនទៀត។
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួនបួននៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP); បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ ឌីជីថល នវានុវត្តន៍ ថាមពល ទេសចរណ៍ ការអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន ការប្រែប្រួលអាកាសធាតុ សុខភាពសាធារណៈ ទីក្រុងឆ្លាតវៃ ការតភ្ជាប់ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការកសាងសមត្ថភាព៕