អាស៊ាននិងកូរ៉េខាងត្បូងសម្របសម្រួលកសាងបណ្តាញអ្នកជំនាញក្នុងវិស័យការទូតនិងសន្តិសុខ
(VOVWORLD) - ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហេតុដច្នេះ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងទាំងទ្រង់ទ្រាយតាមអ៊ិនធឺណែតផងនិងជួបផ្ទាល់គ្នាផង។
ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថានឹងផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយអាស៊ាន (រូបថត៖dangcongsan.vn) |
ក្រសួងការបរទេស កូរ៉េខាងត្បូងបានជូនដំណឹងថា “កិច្ចសន្ទនាយុទ្ធ សាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កូរ៉េខាងត្បូងលើកទី ២” ដោយមានការចូលរួមពីអង្គការពិគ្រោះយោបល់សន្តិសុខនិងការទូត នឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែតុលាខាងមុខ។ ព្រឹត្តិការណ៍ពោលខាងលើ មានគោលបំណងបង្កើតបណ្តាញអ្នកជំនាញក្នុងវិស័យការទូតនិងសន្តិសុខ រវាងអាស៊ាននិងកូរ៉េខាងត្បូង ក៏ដូចជាបង្កើនសកម្មភាពការទូតសាធារណៈ ដោយបណ្ឌិត្យ សភាការទូតកូរ៉េខាងត្បូង និងបណ្ឌិត្យសភាការទូតវៀតណាម ធ្វើជាសហអធិបតី។
ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហេតុដច្នេះ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងទាំងទ្រង់ទ្រាយតាមអ៊ិនធឺណែតផងនិងជួបផ្ទាល់គ្នាផង។ ក្នុងកិច្ចសន្ទនានេះ អ្នកជំនាញកូរ៉េខាងត្បូងនិងអាស៊ាន នឹងវាយតម្លៃលើទស្សនវិស័យបរិស្ថានយុទ្ធសាស្ត្រនៅក្នុងតំបន់ ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំងឡើង និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ កិច្ចសន្ទនានេះក៏នឹងពិភាក្សាលើប្រធានបទ ដូចជា ទិសដៅអនុវត្តនិងវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងអាស៊ាននាពេលអនាគត៕