អាស៊ាននិងកូរ៉េខាងត្បូលើកទឹកចិត្តយុវជននិងនារីចូលរួមអភិវឌ្ឍន៍អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម
(VOVworld) - គណៈលេខាធិការដ្ឋាននៃសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) នាថ្ងៃទី១០ ធ្នូ បានរៀបចំសិក្ខាសាលាអាស៊ាន-កូរ៉េខាងត្បូងនៅខេត្ត
សៀមរាបរបស់កម្ពុជា។ដោយប្រធានបទ “ការចូលរួមរបស់យុវជននិងនារីក្នុងការ
អភិវឌ្ឍន៍អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម (SME)” សិក្ខាសាលានេះ
ជាវេទិកាដើម្បីយុវជននិងអាជីវករនាតីមកពីប្រទេសជាសមាជិកអាស៊ានទាំង១០
និងកូរ៉េខាងត្បូង ផ្លាស់ប្ដូរទស្សនៈអំពីតួនាទីដ៏សំខាន់របស់SMEក្នុងខឿនសេដ្ឋកិច្ច
និងបញ្ហានានាទាក់ទិនដល់ការលើកទឹកចិត្តយុវជននិងនារីចូលរួមអភិវឌ្ឍន៍SME។សិក្ខាសាលាបានអនុម័តលើញាតិ្តមួយចំនួនដែលដាក់ជូនថ្នាក់ដឹកនាំភាគីទាំង២
នៅសន្និសីទកំពូលអាស៊ាន-កូរ៉េខាងត្បូងដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Busan
របស់កូរ៉េខាងត្បូង៕