អាស៊ាននិងចិនពិភាក្សាលើសេចក្តីព្រាងទីពីរនៃ COC
(VOVWORLD) - នាថ្ងៃទី ១៨ តុលា អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Ho បានឲ្យដឹងថា អាស៊ាន និងចិនកំពុងធ្វើការពិភាក្សាលើសេចក្តីព្រាងទីពីរនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
លោក Dato Lim Jock Ho អគ្គលេខាធិការអាស៊ាន (ប្រភព៖ Xinhua) |
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំតុមូលលើកទី១១ ដែលរៀបចំដោយវិទ្យាស្ថានស្រាវ ជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងកាសែត Khmer Times នៅភ្នំពេញ លោក Dato Lim Jock Ho បានបញ្ជាក់ថា ភាគីទាំងពីរបានបញ្ចប់សេចក្តីព្រាងទីមួយ ហើយកំពុងដំណើរការសេចក្តីព្រាងទីពីរ។ យោងតាមលោក Dato Lim Jock Ho អាស៊ាន និងចិនសង្ឃឹមថា ការចរចាស្តីពី COC នឹងបន្តក្នុងលក្ខណៈជាក់ស្តែង។ លោកបានសង្កត់ធ្ងន់ថា រាល់ការចរចាកំពុងដំណើរការ ហើយសង្ឃឹមថានឹងដំណើរការយ៉ាងឆាប់រហ័ស។
យោងតាមលោក Dato Lim Jock Ho ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ប្រទេសសមាជិកអាស៊ាន និងប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីបន្តការចរចា លើ COC និងរក្សាសន្ទុះនៃដំណើរការនេះតាមរយៈវេទិកាអនឡាញ និងសន្និសីទនានា។ អគ្គលេខាធិការអាស៊ានបានបន្ថែមថា អាស៊ាននឹងបន្តធ្វើការជាមួយប្រទេសចិនលើមធ្យោបាយដើម្បីបង្កើនទំនុកចិត្ត ក្នុងចំណោមភាគីនានា ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC៕