អាស៊ាននិងចិនមានគោលបំណងចង់សម្រេចបាន COC ក្នុងពេលឆាប់ៗ
(VOVWORLD) - យោងតាមអ្នកនាំពាក្យ លោកស្រី Le Thi Thu Hang អាស៊ាន និងចិនបាន សម្រេចរួចរាល់ជុំទីមួយនៃការត្រួតពិនិត្យ ហើយកំពុងដំណើរការត្រួតពិនិត្យជុំទីពីរ លើឯកសារនៃសេចក្តីព្រាង COC ហើយមានគោលបំណងចង់សម្រេចបាន COC ក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ |
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានបញ្ជាក់អំពីអត្ថន័យ និងសារៈសំខាន់នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាឆ្ពោះទៅរកកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រ ខាងកើត ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
យោងតាមអ្នកនាំពាក្យ លោកស្រី Le Thi Thu Hang អាស៊ាន និងចិនបាន សម្រេចរួចរាល់ជុំទីមួយនៃការត្រួតពិនិត្យ ហើយកំពុងដំណើរការត្រួតពិនិត្យជុំទីពីរ លើឯកសារនៃសេចក្តីព្រាង COC ហើយមានគោលបំណងចង់សម្រេចបាន COC ក្នុងពេលឆាប់ៗនេះ៖ “មេដឹកនាំអាស៊ាននិងចិនមានគោលបំណងថា ភាគីទាំងពីរនឹងសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែកក្នុង ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ បង្កើតបរិយាកាសអំណោយផល សម្រាប់ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី”៕