អាស៊ាននិងចិនអះអាងរក្សានូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែសីហា រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន។ 
អាស៊ាននិងចិនអះអាងរក្សានូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន (រូបថត៖ ក្រសួងការបរទេស)

នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តផ្តល់អាទិភាពដល់ការសម្របសម្រួលក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំបានបញ្ជាក់ថា ការរក្សាបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើតគឺជាផលប្រយោជន៍របស់ទាំងអាស៊ាននិងចិន។ ក្រុមរដ្ឋមន្ត្រីបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រួមទាំងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន-ចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) លើកទី ១៩ នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ នៅទីក្រុង ឆុងឈីង ប្រទេសចិន។ ក្រុមរដ្ឋមន្រ្តីបានប្តេជ្ញាបន្តអនុវត្តន៍ DOC ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព និងជំរុញការចរចាដើម្បីបង្កើត COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២។

អាស៊ាននិងចិនអះអាងរក្សានូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព - ảnh 2កិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន (រូបថត៖ ក្រសួងការបរទេស)

ថ្លែងមតិនៅកិច្ចប្រជុំ រដ្ឋមន្ត្រីបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ភាគីនានាត្រូវបង្ហាញសុឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវនិងរួមគ្នាឆ្ពោះទៅការកសាងសន្តិភាពស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសមុទ្រខាងកើតនិងការការពារបរិស្ថាន។ ជាមួយគ្នានោះ ភាគីត្រូវយកច្បាប់ជាចម្បង ដោះស្រាយជម្លោះដោយសន្តិវិធី។ វៀតណាមប្តេជ្ញាសហការជាមួយបណ្តាប្រទេសអាស៊ាននិងចិន បន្តអនុវត្តន៍ DOC ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព ស្វាគមន៍ការបន្តកិច្ចចរចា COC ឡើងវិញ ហើយវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពន្លឿនដំណើរការចរចា ឆ្ពោះទៅសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ UNCLOS ១៩៨២ និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ