អាស៊ាននិងជប៉ុនជិតសំរេចការកសាងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្ត្រ១០ឆ្នាំ។

    
អាស៊ាននិងជប៉ុនជិតសំរេចការកសាងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្ត្រ១០ឆ្នាំ។ - ảnh 1
អាស៊ាននិងជប៉ុនជិតសំរេចការកសាងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្ត្រ១០ឆ្នាំ។

       VOV-បណ្ដាប្រទេសអាស៊ាននិងជប៉ុនបានឯកភាពថាក្នុងខែសីហា​នេះ
នឹងសំរេចការកសាងផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រសេដ្ឋកិច្ច​​អាស៊ាន-ជប៉ុនក្នុងរយៈពេល១០ឆ្នាំដើម្បីដាក់ជូនថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន
អនុម័ត។ ផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះបានប្រមូលផ្ដុំ​
ទៅលើវិស័យចំនួន៤រួមមាន បង្កើនបង្វិលចរន្តទុននិងទំនិញពាណិជ្ជកម្ម-
វិនិយោគរវាង​អាស៊ាននិងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការអំពីការផ្លាស់ប្តូរ
ទំនិញសេវាកម្មនិង​វិនិយោគដើម្បីបង្កភាពងាយស្រួលសំរាប់ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។ ផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រ
សេដ្ឋកិច្ចអាស៊ាន-ជប៉ុនត្រូវបានចែកជា​ដំណាក់កាលចំនួន២ គឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦និងពីឆ្នាំ២០១៧ដល់ឆ្នាំ​២០២០។ ដំណាងក្រសួងពាណិជ្ជកម្ម ថៃបានវាយតំលៃនេះជាយន្តការសំខាន់១បង្កកំលាំងចលករជំរុញការអភិវឌ្ឍន៍
និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន​និងជប៉ុន ទន្ទឹមនឹងនោះសឲ្យឃើញ នូវទំនាក់ទំនងល្អប្រសើររវាងអាស៊ាននិង​ជប៉ុន​ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ