អាស៊ាននិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
|
រូបថតៈ Internet |
(VOV)- សមាគមបណ្តាប្រជាជាតិអាស៊ីអាគ្លេស(អាស៊ាន)និងជប៉ុនបានឯកភាពប្រ
ឆំាងអាវុធគីមី ជីវៈសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ និងអំពើភេរវកម្មលើបណ្តាញអ៊ីន
ធឺណិត ។ នេះជាផ្នែក១ក្នុងការខំប្រឹងប្រែងដោយឥតឈប់ឈររបស់ភាគីទាំងពីរ
ក្នុងការប្រឆំាងភេរវកម្ម។ សេចក្តីប្រកាសសារព័ត៌មាននាថ្ងៃទី ៣១កក្កដា របស់ លេខាធិការដ្ឋានអាស៊ានឲ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ត្រូវទទួលបានក្នុងជំនួប
សន្ទនាស្តីពីការប្រឆំាងភេរវកម្មអាស៊ាន-ជប៉ុនលើកទី ៧ (សន្ទនា AJCT-7)ដែល
រៀបចំឡើងនៅ ហ្វីលីពីនកាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ កក្កដា។ ជមនួបសន្ទនា
AJCT-7 នេះក៏ជាឱ កាសដើម្បីបណ្តាប្រទេសជាសមាជិកអាស៊ាន និងជប៉ុនពិនិត្យ
វាយតម្លៃ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ជំនួបសន្ទនា AJCT
ដំណាក់កាលទី១ (2006-2011) និងក៏ជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរព័ត៌មាន
អំពីរាល់ការខំប្រឹងប្រែងក្នុងការប្រឆំាងភេរវកម្ម ព្រមទាំងគូរសញ្ញានៃការចាប់ផ្តើម
ដំណាក់កាលទី២ (2012-2015)នៃជំនួបសន្ទនាAJCT នេះ៕