អាស៊ាននិងជ៉បុនបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

អាស៊ាននិងជ៉បុនបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1
សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន (រូបថត៖Pham Kien/TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី
៤៨ និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី៦ សីហា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេស
ឡាវ សន្និសីទពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងរដ្ឋមន្រ្តីសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងឧស្សាហកម្ម (METI) ជប៉ុន បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព
របស់រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មឡាវលោក Khemmany Pholsena និងរដ្ឋមន្រ្តីសេដ្ឋ
កិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Hiroshige Seko។គណៈប្រតិភូវៀត
ណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Nguyen Cam Tu
 ចូលរួមសន្និសីទនេះ។
នៅទីនេះ បណ្ដារដ្ឋមន្រ្តីបានស្វាគមន៍ការសំរេចលើជំនួបចរចារស្ដីអំពី
ពាណិជ្ជកម្ម សេវាកម្ម ក៏ដូចជាអំពីការវិនិយោគក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងដៃគូ
សេដ្ឋកិច្ចលើ គ្រប់វិស័យអាស៊ាន-ជប៉ុន។បណ្ដារដ្ឋមន្រ្តីក៏បានវាយតំលៃខ្ពស់
ចំពោះរាល់ការរីក ចំរើនដែលទទួលបានក្នុងការអនុវត្តន៍ដំណើរសហប្រតិបតិ្ត
ការសេដ្ឋកិច្ចយុទ្ធ សាស្ត្ររយៈពេល១០ឆ្នាំអាស៊ាន-ជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ