អាស៊ាននិងជប៉ុនសន្យាអនុវត្តន៍ការបោះជំហានថ្មីក្នុងរយៈពេល៥០ឆ្នាំខាងមុខ

(VOVWORLD) - នៅក្នុង "សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម" មេដឹកនាំនានាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខនាវាចរណ៍ ការធានាខ្សែសង្វាក់ផ្គត់ផ្គង់ ការជំរុញការអនុវត្តថាមពលប្រកបដោយចីរភាព និងការពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅក្នុងវិស័យជាច្រើន។
អាស៊ាននិងជប៉ុនសន្យាអនុវត្តន៍ការបោះជំហានថ្មីក្នុងរយៈពេល៥០ឆ្នាំខាងមុខ - ảnh 1សម័យបើកកិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ (រូបថត៖ Duong Giang/TTXVN)

កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្រោមសហអធិបតីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រព្រឹត្តទៅនៅទីក្រុងតូក្យូនាថ្ងៃទី ១៧ ខែធ្នូ។ កិច្ចប្រជុំបានចេញ "សេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួម" និងផែនការអនុវត្តសម្រាប់វិស័យសហប្រតិបត្តិការនាពេលអនាគត។ នៅក្នុង "សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម" មេដឹកនាំនានាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខនាវាចរណ៍ ការធានាខ្សែសង្វាក់ផ្គត់ផ្គង់ ការជំរុញការអនុវត្តថាមពលប្រកបដោយចីរភាព និងការពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅក្នុងវិស័យជាច្រើន។

កិច្ចប្រជុំធ្វើឡើងក្នុងបរិបទដែលទីក្រុងតូក្យូកំពុងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងទើបលេចចេញ រួមទាំងសមាជិកអាស៊ានផងដែរ។ ជប៉ុនចាត់ទុកទំនាក់ទំនងជាមួយអាស៊ានថាជាយុទ្ធសាស្ត្រសំខាន់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបិទកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Kishida បានអះអាងថា៖ «ផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ ជប៉ុននិងអាស៊ាននឹងដោះស្រាយបញ្ហាប្រឈមថ្មីៗ» ព្រមទាំងប្រកាសថា ជប៉ុននិងអាស៊ានអាស៊ាននឹងអនុវត្តន៍ការបោះជំហានថ្មីក្នុងរយៈពេល ៥០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ