អាស៊ាននិងទំនាក់ទំនងចិនអាមេរិក៖បម្រែបម្រួលថ្មីនិងផលប៉ះពាល់ទៅលើតំបន់
(VOVworld)- អាស៊ាននិងទំនាក់ទំនងរវាងចិន-អាមេរិក៖បម្រែបម្រួលថ្មីនិងផល ប៉ះពាល់ទៅលើតំបន់។នេះជាប្រធានបទនៃសិក្ខាសាលាអន្តរជាតិដោយក្រសួង ការបរទេសវៀតណាមរួមសហការជាមួយវិទ្យាស្ថាន Adenauer Stiftung (KAS) រៀបចំឡើងនាថ្ងៃទី១០មិនានៅទីក្រុងហាណូយ។ សិក្ខាសាលានេះបានប្រមូលផ្តុំ ពិភាគ្សានិងវិភាគទៅលើបម្រែបម្រួលនាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងចិននិង
អាមេរិក តាមនោះនាំចេញការពិនិត្យក៏ដូចជាការព្យាកណ៍ស្តីពីទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងនេះនាពេលអនាគត។
|
ទិដ្ឋភាពនៃសិក្ខាសាលា |
តំណាងចូលរួមនានាបានពិភាគ្សាលើខ្លឹមសារចំនួន៤ ដែលក្នុងនោះមាន បម្រែបម្រួលថ្មីក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផល ប៉ះពាល់នៃទំនាក់ទំនងចិន-អាមេរិកទៅលើបរិយាកាសសន្តិសុខតំបន់ជាដើម។
យោងតាមបណ្ឌិត Le Hong Hiep វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់សឹង្ហបុរី
បានចាត់ទុកថា បញ្ហាត្រូវបានចោទឡើងគឺអាស៊ានត្រូវបន្តរក្សានិងពង្រីកល្អ តួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងរចនាសម្ព័ន្ធតំបន់។ទាក់ទិនដល់បញ្ហានេះ
តាមសាស្ត្រាចារ្យ Carlyle A.Thayer ថា ដើម្បីបង្កើនថែមទៀតនូវតួនាទីជាមជ្ឈ
មណ្ឌលក្នុងតំបន់ អាស៊ានត្រូវរួមសហការជាមួយភាគីទាក់ទិននានានៅសមុទ្រ
ខាងកើត ជម្រុញគោលគំនិតតម្លាភាពដែនសមុទ្រ បន្តអនុវត្តនូវសេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅចុះ ហត្ថលេខាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) រួមទាំងបង្កើនកិច្ច សហប្រតិបត្តិការស្តីពីកិច្ចការពារបរិស្ថាន ជំនះពុះពារគ្រោះធម្មជាតិនិងទប់ទល់ បម្រែបម្រួលអាកាសធាតុ៕