អាស៊ាននឹងពិភាក្សាអំពីការអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងមកចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្នុងប្រទេសកូរ៉េខាងត្បូង

(VOVWORLD) - នៅកិច្ចប្រជុំកំពូលអាស៊ានដែលអូសបន្លាយរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែមិថុនានៅទីក្រុងបាងកកប្រទេសថៃ ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានទាំង ១០ នឹងពិភាក្សាអំពីបញ្ហាអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន មកចូលរួមកិច្ចប្រជុំកំពូលពិសេសរវាងកូរ៉េខាងត្បូងនិងអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិការខាងមុខនៅទីក្រុងកំពង់ផែ   ប៊ូសាន (ប្រទេសកូរ៉េខាងត្បូង)។
អាស៊ាននឹងពិភាក្សាអំពីការអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងមកចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្នុងប្រទេសកូរ៉េខាងត្បូង - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន 

 ប្រសិនបើថ្នាក់ដឹកនាំកូរ៉េខាងជើងយល់ព្រមចូលរួមកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង - អាស៊ាន នោះវានឹងមានក្លាយទៅជា "សម័យប្រជុំពិសេស" រវាងថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងថ្នាក់ដឹកនាំកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលពិសេសនឹងត្រូវបានរៀបចំឡើងក្នុង ឱកាសរំលឹកខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងកូរ៉េខាងត្បូងនិងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ