អាស៊ាននិងអាមេរិក សហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល
(VOVWORLD) - នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលពិសេសអាស៊ាន-អាមេរិក ដែល ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ ភាគីទាំងពីរបាន ឯកភាពគ្នាក្នុងការពិភាក្សា អនុម័តលើក្របខ័ណ្ឌអាស៊ាន-សហរដ្ឋអាមេរិក ហើយកសាងផែនការការងាររយៈពេលបីឆ្នាំ។
នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងសហការជាមួយសមភាគីអាមេរិក ដើម្បីអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខា ភិបាលក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលពិសេសអាស៊ាន-អាមេរិក ដែល ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ ភាគីទាំងពីរបាន ឯកភាពគ្នាក្នុងការពិភាក្សា អនុម័តលើក្របខ័ណ្ឌអាស៊ាន-សហរដ្ឋអាមេរិក ហើយកសាងផែនការការងាររយៈពេលបីឆ្នាំ។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និង សហរដ្ឋអាមេរិកបានឯកភាពគ្នាក្នុងការជំរុញជ្រុងជ្រោយចំនួនបី ដែលក្នុងនោះ ជ្រុងជ្រោយទីមួយ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងអំឡុងពេលមានស្ថានភាពអាសន្ន សំដៅបង្ការទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់។ លោក Gunadi បានឲ្យដឹងថា ភាគីអាមេរិក យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់អាស៊ាន ហើយអាស៊ាន និងអាមេរិកនឹងខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព បង្កើនបរិមាណ ព្រមទាំងធានាគុណភាពបុគ្គលិកពេទ្យ ដើម្បីបំពេញតម្រូវការថែទាំសុខភាពរបស់ ប្រជាជនផងដែរ៕