អាស៊ាននិងអូស្រ្តាលីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអូស្ត្រាលីបានបើកកិច្ចប្រជុំពិសេសមួយតាមទំរង់ប្រព័ន្ធវីដេអូនាថ្ងៃទី ៣០ ខែមិថុនាដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៃជំងឺរាតត្បាត Covid-19។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្ត្រាលីនឹងធ្វើការផ្លាស់ប្តូរបទពិសោធន៍ស្តីពីប្រតិបត្តិវិធានការប្រកប ដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ។

មន្រ្តីនៃប្រទេសទាំងនោះក៏បានពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងអូស្រ្តាលីលើគ្រប់វិស័យដែលភាគីទាំងពីរមានផលប្រយោជន៍រួមជាពិសេសក្នុងវិស័យសុខាភិបាលសាធារណៈ បន្ទាន់ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ