អាសន្នរោគ Zika បន្តរីករាលដាលនៅអាមេរិកខាងត្បូង

(VOVworld) - មជ្ឈដ្ឋានមន្ត្រី ប៉េរូ នាថ្ងៃទី២ កុម្ភៈបានលើកកំរិតគ្រោះអាសន្នសុខា
ភិបាលនៅប្រទេសនេះហើយ ក្រោយពីពេលកត់សម្គាល់អ្នកជំងឺមួយនាក់ត្រូវឆ្លង
វីរុស Zika កាលពីចុងសប្ដាហ៍កន្លងទៅ ព្រមទាំងបង្កើនវិធានការបង្ការប្រឆាំងអាសន្ន
រោគនេះរីករាលដាល។នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីឈីលីក៏បានជូនដំណឹងថា មាន
ករណីឆ្លងវីរុស Zika ដំបូងនៅប្រទេសនេះ ដោយ អ្នកជំងឺរូបនេះនាំអាសន្នរោកវិល
 ពីប្រទេសកូឡុំប៊ីមកប្រទេសឈីលីវិញ។
ក្រសួងសុខាភិបាលអេក្វាឌ័រនាថ្ងៃដដែលបានកត់សម្គាល់នារីមួយនាក់ត្រូវឆ្លងវីរុស
 Zika ដែរ។ចំពោះមុខស្ថានភាពដែលអាសន្នរោគបន្តរីករាលដាល​នោះ សហគមន៍
បណ្ដាប្រទេសអាមេរិកឡាទីននិងតំបន់ការាបៀន (CELAC) បានកោះហៅ សន្និ
សីទរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសសមាជិកទាំងឡាយនៅអ៊ុយរូហ្គាយនាថ្ងៃ ទី
២ កុម្ភៈ សំដៅពិភាគ្សាអំពីវិធានការបង្កើនកិច្ចសហការរវាងប្រទេសនានាដើម្បី
ទប់ទល់នឹងវីរុស Zika៕

ប្រតិកម្មទៅវិញ

ផ្សេងៗ